កីឡា

ស្ងាត់ៗ Spurs ចង់បានអតីតខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man United ម្នាក់តម្លៃ៥០ លានផោន

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅ ថ្ងៃអាទិត្យទី១០ខែវិច្ឆិកានេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs ដែលស្ថិតនៅក្នុងស្ថានភាពតានតឹងពាក់ព័ន្ធ ទៅនឹងទំរង់លេងធ្លាក់ចុះបានបង្ហាញពីបំណងចង់ បានកីឡាករខ្សែប្រយុទ្ធឡើងជើងម្នាក់ដែលកំពុង លេងនៅក្លឹបបារាំង Lyon ដោយជឿជាក់ថានឹងមានតម្លៃប្រមាណជា ៥០លានផោន។

ប្រភពដដែលបានសរសេរទៀតថា Spurs ប្រាប់កញ្ចប់លុយនេះរួចរាល់ហើយដើម្បីចចារសុំទិញកីឡាករMemphis Depayដែលជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ ក្លឹបបិសាចក្រហម Man United។ Depay មិនត្រឹមតែបានបង្ហាញ ទំរង់យ៉ាងល្អនៅក្រោយពេលចាកចេញ ទៅបារាំងនោះទេហើយបច្ចុប្បន្នកំពុងឈ្មោះ ជាកីឡាករខ្សែប្រយុទ្ធជួរមុខ និងឆ្នើមរបស់ជម្រើសជាតិ ហូឡង់ផងដែរ។

ការសម្រេចចិត្តចេញពីក្លឹប Man United គឺជាជម្រើសដ៏ត្រឹមត្រូវមួយកាលពីឆ្នាំ២០១៧ ដោយក្នុងពេលនេះ Depay ក៏កំពុងស្ថិតនៅក្នុងបញ្ជី គោលដៅរបស់ក្លឹបផ្សេងជាច្រើនទៀងផងប៉ុន្តែ Spurs គឺជាអ្នកដែលបានបញ្ជូនភ្នាក់ងារទៅទស្សនា ការប្រកួតរបស់គេច្រើនជាងគេបំផុត ក្នុងរយៈពេលចុងក្រោយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top