កីឡាករខ្សែការពារអង់គ្លេស Gomez ត្រូវបានគេដឹងថាហើយថាមិនបានបង្ហាញខ្លួន ឲ្យក្លឹបឡើយតាំងតែពីខែវិច្ឆិកាដោយសារបញ្ហារបួសក្បាល ជង្គង់ធ្ងន់ធ្ងរហើយមកដល់ពេលនេះ គ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp បានសារភាពហើយថាកីឡាកររូបនេះ គឺស្ថិតនៅរយៈពេលយូរទៀតណាស់ក្នុងការអាច វិលត្រឡប់មកជួយក្លឹបវិញបាន។
Jurgenl Klopp បានសារភាពថាលោកនឹងមានភាពភ្ញាក់ផ្អើលជាមិនខានបើកីឡាករ ខ្សែការពាររូបនេះនឹងអាចវិលត្រឡប់មកលេងប្រកួតវិញ បានក្នុងរដូវកាលនេះនោះទោះពីបីជាគាត់ជាក់ស្តែងអាចដើរ បានជាធម្មតាទាំងនៅផ្ទះនិងទីលានហ្វឹកហាត់ក្តីប៉ុន្តែមិនទាន់អាចវិលចូល gym ឬការរត់ជាធម្មតាវិញបាននៅឡើយ។
មកដល់ពេលនេះ Liverpool ពិតជាកំពុងជួបបញ្ហាខ្សែការពារយ៉ាងខ្លាំងខណៈដែល Fabinho នឹងមិនអាចលេងនៅយប់ថ្ងៃអាទិត្យស្អែកនេះប៉ះនឹង West Ham ឡើយខណៈដែល Virgil van Dijk និង Gomez ផងសុទ្ធតែរបួសដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី