យោងតាមការចេញផ្សាយ របស់កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករវិរៈបុរសក្លឹប Real Madrid និងជម្រើសជាតិអេស្បាញកីឡាករ Sergio Ramos គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនឡើយ ទៅចូលរួមជាមួយនឹង Man UTD។
តាមរយៈកុងត្រាដែលនៅសេសសល់ កីឡាករខ្សែការពារអេស្បាញរូបនេះនឹងអាចចាកចេញពីក្លឹប Real Madrid បានដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះទៅកាន់លីគកំពូលអង់គ្លេស។
ទោះបីជាយ៉ាងណាក្តីបិសាចក្រហម Man UTD នៅតែជាក្លឹបគួរឲ្យចាប់អារម្មណ៍ សម្រាប់គាត់ប៉ុន្តែគាត់នឹងមិនបដិសេធក្នុងការស្តាប់ សំណើររបស់ក្លឹបផ្សេងទៀតដូចជា Man City និង Liverpool នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី