បច្ចេកវិទ្យា

នាយកប្រតិបត្តិ និងជាអតីតអ្នកបើកយន្តហោះម្នាក់ ចំណាយ៥៥លានដុល្លារ ជិះ SpaceX Falcon ៩ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ក្នុងឆ្នាំ ២០២២

អាមេរិក៖ អ្នកទាំងនេះ គឺជាអវកាសយានិកឯកជន បានចំណាយទឹកប្រាក់ចំនួន៥៥ លានដុល្លារដើម្បីជិះរ៉ុក្កែត SpaceX Falcon 9 ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំក្រោយ ដែលបេសកកម្មនេះ នឹងក្លាយជាបេសកកម្មនាវិកឯកជន ដំបូងគេលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សមាជិកនាវិកលោក Larry Conor លោក Mark Pathy និងលោក Eytan Stibbe នឹងត្រូវដឹកនាំ ដោយបេសកកម្មអវកាសយានិកណាសា ដែលចូលនិវត្តន៍លោក Michael López-Alegría បានធ្វើដំណើរទៅកាន់ទីអវកាសចំនួន៤ ដង ហើយបច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Aximo Space ។ លោកConnor ជាដៃគូគ្រប់គ្រង របស់ក្រុមហ៊ុនវិនិយោគអចលនៈទ្រព្យ មានមូលដ្ឋាននៅOhio ចំណែកលោក Pathy ជានាយកប្រតិបត្តិ នៃក្រុមហ៊ុនវិនិយោគកាណាដា Mavrik Corp ហើយ លោក Stibbe ជាពាណិជ្ជករ និងជាអតីត អ្នកបើកយន្តហោះចម្បាំង កងទ័ពអាកាសអ៊ីស្រាអែល។

ដំណើរនេះនឹងត្រូវធ្វើឡើង ដោយមានការសហការគ្នា រវាងក្រុមហ៊ុន SpaceX របស់លោក Elon Musk និងក្រុមហ៊ុន Aximo Space ដែលកំពុងសម្របសម្រួលបេសកកម្មនេះ។ អ្នកទាំង២ បានប្រកាសពីភាពជាដៃគូរបស់ពួកគេ នៅខែមីនាឆ្នាំ ២០២០។

នាវិកឯកជនដំបូង នឹងចំណាយពេល ៨ ថ្ងៃនៅស្ថានីយ៍អវកាស ហើយនឹងចំណាយពេល១ ឬ ២ថ្ងៃដើម្បីទៅដល់ទីនោះ នៅលើយានអវកាស DragonX បន្ទាប់ពីការចុះចតពី Cape Canaveral ។

ដំបូង SpaceX និង Axoim បានកំណត់នៅខែមករានេះ សម្រាប់ការហោះហើរនាវិកដំបូង ប៉ុន្តែឥឡូវនេះ ត្រូវបានបាញ់សម្រាប់ខែមករាឆ្នាំ ២០២២ ។ នៅពេលប្រកាសអំពីភាពជាដៃគូនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនទទួលបានកៅអីមួយ នៅលើយាននេះ ប៉ុន្តែថ្ងៃនេះយន្ត មានអ្នកដំណើរ២នាក់ទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top