អង់គ្លេស៖ អាកាសយានដ្ឋានទីក្រុងលេចចេញមួយ នឹងបង្ហាញជូនប្រជាជាតិ ដែលគេហៅថា “ រថយន្តហោះ” និងយន្តហោះគ្មានមនុស្សបើក នឹងត្រូវបើកនៅក្នុងទីក្រុង Coventry នៃចក្រភពអង់គ្លេស ដោយមានការគាំទ្រពីរដ្ឋាភិបាល សម្រាប់កម្មវិធីនានា ដើម្បីដោះស្រាយការកកស្ទះ និងការបំពុលបរិស្ថាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ការបង្ហាញដោយរូបភាពទីផ្សារ ដែលបង្កើតដោយកុំព្យួទ័រ គឺជាមជ្ឈមណ្ឌលបំភាយសូន្យ ហៅថា Air One នឹងមានទីតាំង ស្ថិតនៅជិតកីឡដ្ឋាន Ricoh នៅភាគខាងជើងនៃទីក្រុង។ ក្រុមហ៊ុននេះ បានទទួលជំនួយឥតសំណង របស់រដ្ឋាភិបាលចំនួន ១,២ លានផោនត្រូវបានផ្គូរផ្គង ដោយក្រុមហ៊ុន Hyun dai ហើយគ្រោងនឹងបើកនៅខែវិច្ឆិកា ជាផ្នែកមួយនៃការប្រារព្ធពិធីសម្គាល់ថា ទីក្រុង Coventry ជាទីក្រុងវប្បធម៌ចក្រភពអង់គ្លេស។
ការបង្កើតឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ Urban Air Port ជាក្រុមហ៊ុន សេវាកម្មហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងឡុងដ៍ មជ្ឈមណ្ឌលនេះ ត្រូវបានរចនាឡើង ដើម្បីបង្ហាញរថយន្តហោះ និងយន្តហោះគ្មានមនុស្សបើក នឹងរួមបញ្ចូលជាមួយហេដ្ឋារចនាសម្ព័ន្ធ ដែលពួកគេនឹងត្រូវការប្រើប្រាស់ នៅក្នុងបរិដ្ឋានទីក្រុង។
ទោះបីជាត្រូវបានគេហៅថា ជា “រថយន្តហោះ” ក៏ដោយ ក៏រថយន្ត EVTOL បើក និងចុះចតបញ្ឈរអគ្គិសនី គឺជាឧទ្ធម្ភាគចក្រអគ្គិសនី មិនមែនរថយន្ត នឹងត្រូវបើកបរលើដងផ្លូវ ហើយបន្ទាប់មកក៏ហោះហើរដែរ។
រថយន្តធុនស្រាល អាចនឹងត្រូវបានប្រើសម្រាប់តាក់ស៊ី រវាងដំបូលប្រក់ដំបូល ឬតាមរចនាប្លង់ Urban Air Port ពីកន្លែងចុះចតនៅតាមដងទន្លេ Thames ទៅកន្លែងផ្សេងទៀតក្នុងទីក្រុងឡុង៕ ដោយ៖លី ភីលីព