បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសជប៉ុន គឺត្រូវបានគេដឹងថា នឹងត្រៀមប្រកាស បន្តដាក់ប្រទេសក្នុងភាពអាសន្នបន្ថែមទៀត ខណៈដែលទីក្រុងតូក្យូ និងតំបន់ជាច្រើនទៀត កំពុងផ្ទុះការឆ្លងកូវីដសាជាថ្មី។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តចុងក្រោយ នឹងធ្វើឡើង ថាតើគួរបន្តដាក់ប្រទេស ក្នុងភាពអាសន្នទៀត ឬយ៉ាងណា ទៅក្នុងទីក្រុង ចំនួន១១ នៅក្នុងចំណោម៤៨ ហើយវានឹងប្រព្រឹត្តទៅ ចន្លោះមុនថ្ងៃទី៧ ខែកុម្ភៈ និងសប្តាហ៍ក្រោយនេះហើយ។
ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់ ពីប្រភពជិតស្និទ្ធនៅក្នុងប្រទេស ទៅនឹងលោកនាយរដ្ឋមន្ត្រីជប៉ុន Suga បានអះអាងថា ក្នុងនោះទីក្រុង៨ គឺនឹងត្រូវបន្តដាក់ការប្រកាសអាសន្ននេះ ទៅហើយដូចជា Tokyo, Kanagawa, Chiba, Saitama, Osaka,
Kyoto, Hyogo និង Fukuoka។
កាលពីថ្ងៃសៅរ៍កន្លងមក លោកនាយករដ្ឋមន្ត្រី Suga បានបញ្ជាក់ថា លោកត្រូវពេលវេលាបន្តិចទៀត ដើម្បីអាចត្រួតពិនិត្យទៅលើស្ថានភាព របស់ប្រទេសមុនពេល ធ្វើការសម្រេចចិត្តចុងក្រោយ៕
ប្រែសម្រួល៖ស៊ុនលី