កីឡា

Messi ​និង Barca ​ត្រៀម​លេង​ផ្លូវ​ច្បាប់ ​រឿង​ធ្លាយ​ឯកសារ​សម្ងាត់​កុងត្រា​​ខ្ពស់​កប់

កាល​ពី​ម្សិលមិញ​នេះ មាន​ការ​បែក​ធ្លាយ​កុងត្រា​សម្ងាត់​មួយ​របស់​ក្លឹប FC Barcelona ​ជាមួយ​កីឡាករ Lionel Messi ​ដែល​មាន​តម្លៃ​ដល់​ទៅ​៤៩០​លាន​ផោន​ឯ​ណោះ​។

​ក្រុម Barcelona ​និង​ Messi ​បាន​បន្ដ​កុងត្រា​ថ្មី​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នោះ ​ដោយ​មិន​បាន​បង្ហាញ​ច្បាស់​ពី​តម្លៃ​នៃ​កុងត្រា​ឡើយ។ ​តែ​ពេល​នេះ​ស្រាប់​តែ​បែកធ្លាយ​តម្លៃ​កុងត្រា​នោះ​តែ​ម្ដង ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​ប្រាក់​ឈ្នួល​របស់ Messi ​ក្នុង​១​ឆ្នាំ​ៗ។ ​ដោយ​ក្នុង​លិខិត​កុងត្រា​បាន​បញ្ជាក់​ថា ​កីឡាករ​អាហ្សង់ទីន​ទទួល​បាន​១០២​លាន​ផោន​ភ្លាម​នៅ​ពេល​ចុះ​កុងត្រា​ឆ្នាំ​នោះ ​ហើយ​មាន​ប្រាក់​ឈ្នួល​ទៀងទាត់ ១២២​លាន​ផោន​ក្នុង​១​ឆ្នាំ​ថែម​ទៀត។

​ដោយ​តម្លៃ​នេះ​ពិត​ជា​ខ្ពស់ ខ្ពស់​ខ្លាំង​មែនទែន​បើ​ធៀប​ជាមួយ​កីឡាករ​ល្បី​ៗ​ផ្សេង​ទៀត ខណៈ​ដែល​កន្លង​មក ​គេ​ព្យាករណ៍​ថា Messi ​បាន​ត្រឹម​តែ​៨៨​លាន​ផោន​ទេ​ក្នុង​១​ឆ្នាំ​ក្នុង​កុងត្រា​កន្លង​មក​នោះ។ ​រឿង​បែក​ធ្លាយ​កុងត្រា​សម្ងាត់​នេះ​ហើយ ទើប​បាន​ជា​គេ​ដាក់​ចម្ងល់​ថា​តើ​នរណា​ជា​អ្នក​ទម្លាយ​រឿង​នេះ ខណៈ​ដែល​កុងត្រា​នេះ​ធ្វើ​ឡើង​តែ​២​ភាគី​ទេ គឺ Messi ​សាមី​ខ្លួន​ផ្ទាល់ ​និង​ក្លឹប Barcelona ​។

​ពេល​នេះ​ក៏​មាន​ដំណឹង​ថា Messi ​និង Barcelona ​ត្រៀម​ប្រើ​ផ្លូវ​ច្បាប់​ដើម្បី​ស្វែង​រក​មុខ​អ្នក​ទម្លាយ​រឿង​នេះ​ដែរ ​ហើយ​នឹង​ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ៕

ប្រភព៖ Sabay

Most Popular

To Top