ព័ត៌មានអន្តរជាតិ

ការសិក្សាស្រាវជ្រាវ ៖ សីតុណ្ហាភាព សកលមធ្យមភាគ IS នៅសព្វថ្ងៃមានភាពកក់ក្តៅ ជាងពេលណាៗ រយៈពេល ១០,០០០ឆ្នាំកន្លងមក

យោងតាមការសិក្សាថ្មីមួយ ដោយពិនិត្យទៅលើ រយៈពេលកន្លងមក នៃការប្រែប្រួលអាកាសធាតុថា សីតុណ្ហភាពពិភពលោកប្រចាំឆ្នាំ បច្ចុប្បន្នគឺក្តៅបំផុត ដែលពួកគេមានក្នុងរយៈពេល ១០.០០០ ឆ្នាំកន្លងមកនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Rutgers បានប្រមូលដីល្បាប់សមុទ្រ នៅក្បែរមាត់ទន្លេ Sepik នៅភាគខាងជើងPapua New Guinea ដើម្បីបង្កើតគំរូសីតុណ្ហភាពថ្មី នៃផែនដីពាសពេញ Holocene នាយុគសម័យមួយ មានអាយុកាលចាប់ពី ១២,០០០ ឆ្នាំមុនដល់សព្វថ្ងៃ ។ ពួកគេបានរកឃើញថា សីតុណ្ហភាពបច្ចុប្បន្ន គឺក្តៅបំផុតដែលពួក គេមានរយៈពេល១០,០០០ឆ្នាំ ហើយអត្រាពិភពលោកកំពុងឡើង កម្ដៅកើនឡើង ចាប់តាំងពីសម័យ ឧស្សាហកម្ម ។

អ្នកស្រាវជ្រាវដឹកនាំការ សិក្សាលោកវេជ្ជបណ្ឌិត Samantha Bova បាននិយាយថា ការស្ថាបនាអាកាសធាតុថ្មី របស់ពួកគេក្នុងរយៈពេលនោះបង្ហាញថា ពាក់កណ្តាលដំបូងនៃ Holocene គឺត្រជាក់ជាងពេលឧស្សាហកម្ម ។ នេះបណ្តាលមកពីឥទ្ធិពលត្រជាក់ នៃផ្ទាំងទឹកកកដែលនៅសល់ពីសម័យទឹកកក មុនផ្ទុយពីការស្តារឡើងវិញ នៃសីតុណ្ហភាពពិភពលោក។

របកគំហើញនេះ ជួយដោះស្រាយអាថ៌កំបាំង បម្រែបម្រួលអាកាសធាតុ ដ៏សំខាន់មួយ ព្រោះការបម្រែបម្រួល សីតុណ្ហភាព Holocene គឺជាការខ្វែងគំនិតគ្នា រវាងការរំពឹងទុក នៃការឡើងកម្តៅ និងគំរូអាកាសធាតុ ។ លោកបន្តថា ការឡើងកម្តៅនៅ Holocene ពិតជាបណ្តាល មកពីការកើនឡើង នៃឧស្ម័នផ្ទះកញ្ចក់ដូចបានព្យាករណ៍ ដោយគំរូអាកាសធាតុ ហើយលុបបំបាត់រាល់ការសង្ស័យ អំពីតួនាទីសំខាន់ នៃកាបូនឌីអុកស៊ីតក្នុងការឡើងកម្ដៅផែនដី ។

អ្នកវិទ្យាសាស្ត្របានប្រើហ្វូស៊ីល ពីសារពាង្គកាយមានកោសិកាតែមួយ ដែលរស់នៅលើផ្ទៃមហាសមុទ្រ ដើម្បីបង្កើតឡើងវិញ នូវប្រវត្ដិសីតុណ្ហភាព នៃចន្លោះពេលដ៏ក្តៅគគុកថ្មី បំផុតទាំង២ ។ នេះរាប់បញ្ចូលទាំងរយៈពេល Interglacial ចុងក្រោយពី ១២៨,០០០ ដល់ ១១៥,០០០ ឆ្នាំមុននិង Holocene ដែលបានចាប់ផ្តើមកាលពី ១២,០០០ ឆ្នាំមុន៕ យ៖លី ភីលីព

Most Popular

To Top