បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតចិនញូវដេលី នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអង់គ្លេស នឹងធ្វើការដាក់ពាក្យស្នើ សុំចូលរួមជាសមាជិក នៃកិច្ចព្រមព្រពាណិជ្ជកម្ម សេរីរបស់តំបន់ប៉ាស៊ីហ្វិក ដែលវាត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយ នៃផែនការចាកចេញ ពីប្លុកអ៊ឺរ៉ុបរបស់ខ្លួន។
លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ ពាណិជ្ជកម្មអន្តរជាតិ Liz Truss នឹងត្រូវបានគេជឿជាក់ថាបានត្រៀម រួចទៅហើយដើម្បីដាក់ ពាក្យស្នើសុំឲ្យអង់គ្លេស អាចក្លាយទៅជាសមាជិក នៃកិច្ចព្រមព្រៀង ដែលត្រូវបានគេ ហៅឈ្មោះថា CPTPP មួយនេះ ដែលក្នុងនោះមានប្រទេស សេដ្ឋកិច្ចធំៗ ជាច្រើនរួចទៅហើយដូចជាអូស្ត្រាលី កាណាដាឈីលីជប៉ុន មិកស៊ិកូនិងវៀតណាមផងដែរ ។
ទោះបីជាយ៉ាងណាក្តីតាមគោលការណ៍អង់គ្លេស នឹងអាចមានសិទ្ធក្នុងការចូលរួម ជាមួយនឹងកិច្ចព្រមព្រៀង CPTPP នេះជាផ្លូវការបានលុះត្រាណាតែរួចផុតមួយឆ្នាំ ជាមុនសិនក្រោយពេលដែលខ្លួន អាចចាកចេញពីប្លុកអ៊ឺរ៉ុប។
តាមការបញ្ជាក់ របស់ក្រសួងពាណិជ្ជកម្ម របស់អង់គ្លេសក៏បាននិយាយដែរថា កិច្ចពិភាក្សាគ្នារវាងអង់គ្លេស និងសមាជិកនៃកិច្ចព្រមព្រៀង ទាំងនោះនឹងអាចចាប់ផ្តើមធ្វើឡើង ចាប់ពីឆ្នាំ២០២១ទៅហើយដែរ ៕
ប្រែសម្រួល៖ស៊ុនលី