ភ្នំនពេញ ៖ នាល្ងាចថ្ងៃទីទី៣១ ខែមករា ឆ្នាំ២០២១លោក សំ សុខយី អគ្គលេខាធិការ សមាគមតេក្វាន់ដូរាជធានីភ្នំពេញ តំណាងឲ្យលោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ រាជធានីភ្នំពេញ អញ្ជើញប្រកាសបើកវគ្គវគ្គសិក្ខាសាលា ស្តីពីបំប៉ន សមត្ថភាព បច្ចេកទេសគ្រូបង្វឹកសម្រាប់ សាលាវេស្ទឡាញន៍ និងណត្សឡាញន៍ នៅទីលានហ្វឹកហាត់ វិទ្យាល័យបឹងត្របែក ។
លោក សំ សុខយី បានមានប្រសាសន៍ បន្តថា ការរៀបចំសិក្ខាសាលា បច្ចេកទេសនេះឡើង គឺដើម្បីបន្ស៊ី និង កែតម្រូវបច្ចេកទេស សម្រាប់ការបង្ហាត់សិស្ស ឲ្យបានដូចគ្នា ។ លោកបានសង្កាត់ធ្ងន់ លើកការ បង្ហាត់របស់លោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ ចំពោះការពិនិត្យការចុះវត្តមាន និងវិន័យក្នុងការហ្វឹកហាត់។ លោកគ្រូ អ្នកគ្រូត្រូវមានទំនាក់ទំនងល្អ ជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ និងទទួលព័ត៌មាន។ សម្រាប់ការហ្វឹកហាត់សាលាចង់ឲ្យសិស្សគុនមាន សម្លៀកបំពាក់ស្តង់ដា និងឧបករណ៍ហ្វឹកហាត់ត្រឹមត្រូវ។
លោកគ្រូ អ្នកគ្រូរបស់សមាគម ដែលបានចូលរួមសិក្ខាសាលា បច្ចេកទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្លិបតេក្វាន់ដូវិទ្យាល័យបឹងត្របែកដែលមានឈ្មោះដូចខាងក្រោម៖ លោក រើន គន្ថា គ្រូបង្វឹក (៤ដាន់) កញ្ញា ហាន ស្រីនិច គ្រូបង្វឹក (៣ដាន់) លោក ស៊ឹម សាន គ្រូបង្វឹក (៣ដាន់) លោកស្រី រឿន ចន្ថា គ្រូបង្វឹក (២ដាន់) លោក វ៉ាន់ ធារិន គ្រូបង្វឹក (២ដាន់) លោក អ៊ា ឆៃឃីម គ្រូបង្វឹក (២ដាន់) លោក តាំង ឃុនលាភ គ្រូបង្វឹក (១ដាន់) លោក អ៉ឹង ឧត្តមបញ្ញារឹទ្ធ គ្រូបង្វឹក (១ដាន់)លោក រិន សុផានិត គ្រូបង្វឹក (១ដាន់) លោក អ៊ុក ស៊ីថង គ្រូជំនួយ (១ដាន់) និងលោក នីចន្ថា សុខរស្មី គ្រូជំនួយ (១ដាន់)៕
ដោយ៖៖លី ភីលីព