ផ្សេងៗ

យោធាមីយ៉ានម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាច និងចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី 

បរទេស៖យោធាមីយ៉ានម៉ា នៅថ្ងៃចន្ទ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវឃុំខ្លួនរួមជាមួយថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យ នៅក្នុងប្រតិបត្តិការឆ្មក់ទាំងព្រឹកព្រលឹម។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានីយទូរទស្សន៍យោធា កងទ័ពមីយ៉ានម៉ា បាននិយាយថា ខ្លួនបានធ្វើការឃុំខ្លួននោះ ដើម្បីជាការឆ្លើយតបទៅនឹងការក្លែងបន្លំសន្លឹកឆ្នោត និងប្រគល់អំណាចឲ្យទៅមេយោធា លោក Min Aung Hlaing និងដាក់ប្រទេសក្នុងភាពអាសន្នក្នុងរយៈពេលមួយឆ្នាំ។
គណបក្សរបស់លោកស្រី សានស៊ូជី តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គមហ្វែសប៊ុក ដែលខ្លួននិយាយថា ត្រូវបានសរសេរក្នុងការប៉ាន់ស្មានទុកមុនស្តីពីរដ្ឋប្រហារ ដោយដកស្រង់សម្តីលោកស្រីដែលនិយាយថា ប្រជាជនគួរតែធ្វើការតវ៉ាប្រឆាំងនឹងការកាន់កាប់របស់យោធា៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top