ព្រឹត្តិការណ៍

ប្រយ័ត្នខាតលាភ! ឆ្នាំ ២០២១នេះ ហាមសែនដកជើងធូប នៅពាក់កណ្តាលថ្ងៃត្រង់ដាច់ខាត

ទំនៀមទម្លាប់ «ការដកជើងធូប» របស់ប្រជាជនចិន ឬកូនខ្មែរជាប់ខ្សែស្រឡាយចិន តែងធ្វើជារៀងរាល់ឆ្នាំ និងតែម្តងប៉ុណ្ណោះ ដែលជាទូទៅគឺក្នុងខែកុម្ភៈ ដែលក្នុងឆ្នាំនេះការសែនដកជើងធូបគឺធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ។

ចិនសែល្បីឈ្មោះ លោកតា កុក ឡុង បានប្រាប់ពីពេលវេលា នៃការដកជើងធូប ដើម្បីមានហុងស៊ុយល្អ និងប្រាប់ពីពេលម៉ោងដែលឆុងផងដែរ។

នៅក្នុងឆ្នាំឆ្លូវនេះមានឆ្នាំចំនួន៦ ដែលមានដូចជា ជូត ឆ្លូវ វក រកា រោង ម្សាញ់ ល្អនៅម៉ោង ៧ ដល់ ១១ព្រឹក ល្អ អាចសែនបាន ខណៈឆ្នាំ៦ទៀត ដូចជា ខា ថោះ មមី មមែ ច កុរ ក្រោយម៉ោង ១១ព្រឹក គឺល្អអាចសែនបាន។ ចំពោះឆ្នាំនេះដែរ ម៉ោងឆុង ថ្ងៃត្រង់ ពីម៉ោង១១ ដល់ម៉ោង៣។

ការសែនដកជើងធូប គឺជាជំនឿប្រពៃណីរបស់ចិន ដែលបង្ហាញពីការដឹងគុណ និងជូនដំណើរទេវតាឆ្នាំចាស់ឡើងឋានសួគ៌ បន្ទាប់ពីថែរក្សាការពារ ចម្រុងចម្រើនពួកគេ អស់រយៈកាលជាង១ឆ្នាំមក ៕ ប្រភព៖ sabay

Most Popular

To Top