កីឡា

Fernandes មានផែនការយូរអង្វែង ជាមួយនឹងបិសាចក្រហម

កីឡាករអ្នកនាំលេងឆ្នើម របស់ក្លឹបបិសាចក្រហម Bruno Fernandes បានក្លាយទៅកម្លាំងចលករដ៏សំខាន់ ដែលបាននាំឲ្យក្លឹបមានទំរង់លេងខ្លាំងជាងមុន ហើយជាលទ្ធផលដូចដែរ យើងបានឃើញនៅពេលនេះ គឺក្លឹបមិនអាចខ្វះគាត់បានឡើយ។

គិតចាប់តាំងតែ ពីពេលផ្ទេរមកដល់អង់គ្លេស បច្ចុប្បន្ននេះ មានរយៈពេល១២ខែមកហើយដែល Fernandes មានវត្តមាននៅ Old Trafford ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេបានដឹងនិងជឿជាក់ថា គាត់នឹងបន្តរស់នៅជាច្រើនឆ្នាំទៀតជាមិនខាន។

សរសេរបង្ហោះ នៅលើបណ្តាញសង្គម របស់ខ្លួន Fernandes បាននិយាយថា៖ ខ្ញុំចង់អបអរចំពោះវត្តមាន របស់ខ្លួនឯងនៅទីនេះ អស់រយៈពេល១ឆ្នាំមកហើយនោះ ប៉ុន្តែមិនមែនត្រឹមតែលទ្ធផលនោះទេ ហើយយើងនឹងបន្តអភិវឌ្ឍខ្លួន បន្ថែមទៀតជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top