ព័ត៌មានអន្តរជាតិ

ការដឹកជញ្ជូន តាមស្មាតហ្វូនប្រព័ន្ធ 5G របស់ចិនឈានដល់១៦៣ លានគ្រឿងនៅឆ្នាំ ២០២០

ប៉េកាំង ៖ ទិន្នន័យចុងក្រោយពីបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន (CAICT) បានបង្ហាញថា ការនាំចេញស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធ5G បានឈានដល់១៦៣លានគ្រឿង នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

វិទ្យាស្ថានស្រាវជ្រាវក្រោមក្រសួង ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានបង្ហាញថា ម៉ូដែល 5G ស៊េរីថ្មីសរុប ២១៨ ម៉ូដែលសរុប ២១៨ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២០។ កាលខែធ្នូការចេញលក់ស្មាតហ្វូ 5G បានឈានដល់ ១៨,២ លានគ្រឿងឬស្មើនឹង ៦៨,៤ ភាគរយនៃការនាំចេញទូរស័ព្ទសរុបរបស់ប្រទេស។
ប្រទេសចិននឹងសាងសង់ស្ថានីយ៍ 5G ចំនួនជាង ៦០០,០០០ នៅឆ្នាំ ២០២១ ហើយក្រសួងនឹងជំរុញការសាងសង់ និង ប្រើប្រាស់បណ្តាញ 5G ក្នុងលក្ខណៈមួយដោយមាន សណ្តាប់ធ្នាប់បង្កើនល្បឿន គ្របដណ្តប់លើប្រព័ន្ធ 5G នៅក្នុងទីក្រុងធំៗ និងបង្កើនការស្ថាបនា និងចែករម្លែករួមគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top