ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា រុះរើគណៈរដ្ឋមន្រ្តី ទ្រង់ទ្រាយធំ រង់ចាំការបោះឆ្នោតជាថ្មី

យ៉ាំងហ្គោន៖ យោធាមីយ៉ាន់ម៉ា បានប្រកាសពីការរុះរើគណៈរដ្ឋមន្រ្តីដ៏ធំ មួយម៉ោងបន្ទាប់ពីរដ្ឋប្រកាសអាសន្ន កាលពីថ្ងៃចន្ទ ព្រមជាមួយនឹងការដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល ១ឆ្នាំ និងរង់ចាំការបោះឆ្នោតជាថ្មី ។

សេចក្តីថ្លែងការណ៍ របស់យោធាបានឲ្យថឹងថា នៅក្រោមការរុះរើគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីសហជីពថ្មី ត្រូវបានតែងតាំង សម្រាប់ក្រសួងចំនួន ១១ ខណៈអនុរដ្ឋមន្រ្តី ២៤ រូបត្រូវបានដកចេញពីមុខតំណែង ។

យោងតាមសេចក្តីថ្លែងការណ៍ របស់យោធា បានឲ្យដឹងថា ប្រធានសហភាពយុត្តិធម៌ និងចៅក្រម នៃតុលាការកំពូល នៃសហពន្ធ័ ប្រធានចៅក្រម និងចៅក្រមនៃតុលាការជាន់ខ្ពស់ថ្នាក់តំបន់ ឬរដ្ឋត្រូវបានអនុញ្ញាតិ ឲ្យស្ថិតនៅក្នុងមុខតំណែងដដែល។

សមាជិក នៃគណៈកម្មការប្រឆាំង អំពើពុករលួយប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការ សិទ្ធិមនុស្សជាតិមីយ៉ាន់ម៉ា ក៏នឹងស្ថិតនៅក្នុងតំណែងនេះ ដដែលផងដែរ។

សេចក្តីថ្លែងការណ៍បានឲ្យថឹងទៀតថា ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងណៃពិដោ និងក្រុមប្រឹក្សាបុគ្គលិកស៊ីវិល នឹងត្រូវដកចេញពីមុខតំណែងរបស់ពួកគេ ខណៈដែលប្រធានថ្មី ត្រូវបានតែងតាំងជាសមាជិក ក្រុមប្រឹក្សាមុខងារស៊ីវិល៕

Most Popular

To Top