កីឡា

លោកស្រី ញ៉ែម មរកត និងលោកស្រី ឆៃ រឹទ្ធីសូលីដា អញ្ជើញទទួលស្វាគមន៍ អត្តពលិកម្ចាស់ មេដាយនៅទីក្រុងហុងកុង

ភ្នំពេញ៖លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងរដ្ឋលេខាធិការនៃ ក្រសួងកិច្ចការនារី លោកស្រី ឆៃ រឹទ្ធីសូលីដា រដ្ឋលេខាធិការក្រសួង ព័ត៌មាន និង ជាអនុប្រធាន កិត្តិយសសហព័ន្ធកីឡារាំកម្ពុជា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩អញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅទទួលអត្តពលិកកីឡារាំកម្ពុជា ឈ្នះមេដាយជាច្រើនគ្រឿង នៃការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ។

សម្រាប់ការប្រកួតកីឡារាំ ADSF Asain Youth Single Dance Championship 2019នេះ រាំកម្ពុជាដណ្តើម មេដាយចំនួន ២១គ្រឿងក្នុងនោះ មេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយ សំរិទ្ធ៦គ្រឿង ដោយសហព័ន្ធ នបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន១២ នាក់ទៅចូលរួម៕

Most Popular

To Top