យើងបានដឹងហើយថា កីឡាករអន្តរជាតិសញ្ជាតិតួកគី Kabak ត្រូវបានចុះកុងត្រាជាផ្លូវការហើយ ជាមួយនឹងក្លឹបហង្សក្រហម Liverpool ប៉ុន្តែ ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ។
ថ្លែងបន្ថែមអំពីព័ត៌មាននេះ គ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការសរសើរយ៉ាងខ្លាំង អំពីការដោះដូរនៅម៉ោងចុងក្រោយ ដែលអាចធ្វើបានក្នុងនោះ លោកបាននិយាយថា Ozan Kabak គឺជាអនាគតកីឡាករប្រធានក្រុម ដ៏មានសក្តានុពលម្នាក់ ដែលវាគឺជាអ្វីដែលលោក ធ្លាប់ត្រូវបានមនុស្សជាច្រើនបានប្រាប់គាត់។
គួរឲ្យដឹងដែរថា កុងត្រាខ្ចីជើងនេះ ក៏ត្រូវបានដាក់ឲ្យមានជម្រើស ក្នុងការចុះកុងត្រាទិញគាត់ដាច់ ដើម្បីចូលរួមក្លឹប នៅក្នុងរដូវក្តៅក្រោយផងដែរ ហើយក្នុងនោះ លោក Klopp មិនបានធ្វើការលាក់បាំងទេថា លោកពិតជាសង្ឃឹមថា នឹងរឿងនេះ ពិតជាអាចកើតឡើងជោគជ័យ៕
ប្រែសម្រួល៖ស៊ុនលី