ព័ត៌មានអន្តរជាតិ

ឥណ្ឌាដាក់ឲ្យដំណើរការ App មួយ ដើម្បីអាចចែករំលែកទុក្ខ អ្នកបាត់បង់ជីវិតកូវីដទាំងអស់

បរទេស៖ កម្មវិធីអនឡាញថ្មីមួយ ទើបតែត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីអាចឲ្យសាច់ញាតិបងប្អូន នៃក្រុមមនុស្សដែលបាត់បង់ជីវិត ដោយសារកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា។

តាមរយៈកម្មវិធីនេះជនរងគ្រោះ ដែលបានបាត់បង់ជីវិត សរុបប្រមាណជា១៥៤ ០០០នាក់នឹងត្រូវបង្ហាញរូបភាព និងព័ត៌មានលំអិតរបស់ពួកគេផងដែរ ដើម្បីឲ្យមនុស្សផ្សេង អាចចូលទៅជួយធ្វើការរំលែកទុក្ខ ដល់មិត្តភ័ក្តនិងបងប្អូននៃសព។

វេបសាយ nationalcovidmemorial.in ត្រូវបានដាក់ឲ្យដំណើរ កាលពីចុងសប្តាហ៍កន្លងមក ដោយអង្គការមិនមែនរដ្ឋាភិបាលដែលមានឈ្មោះថា Covid Care Network ដែលអនុញ្ញាតិឲ្យសាច់ញាតិ ក្នុងការបង្ហោះរូប និងលិខិតបញ្ជាក់ការស្លាប់របស់ពួកគេផង និងលេខទូរស័ព្ទអ្នក
បញ្ចូលព័ត៌មានដើម្បីបញ្ជាក់ថា ជាព័ត៌មានពិត។

គួរឲ្យដឹងដែរថា សមាជិកក្រុមគ្រួសារ គឺមិនបានជួបមុខសពជាលើកចុងក្រោយឡើយ ដោយសារបារម្ភ ពីបញ្ហាឆ្លងវិរុសដ៏អាក្រក់នេះ ដូចនេះហើយវាបានធ្វើឲ្យកម្មវិធី នឹងក្លាយទៅការជំនួស ដោយការរំលែកទុក្ខតាមអនឡាញវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top