ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការពារជាតិ ជប៉ុន ព្រមានថា រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា អាចបង្កើនឥទ្ធិពល របស់ចិនក្នុងតំបន់

បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃអង្គារទី ២ ខែកុម្ភៈថា ប្រទេសប្រជាធិបតេយ្យ នៅលើពិភពលោក នឹងប្រថុយរុញច្រានប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងដៃ របស់ប្រទេសចិន ប្រសិនបើការឆ្លើយតប របស់ពួកគេចំពោះការធ្វើរដ្ឋប្រហារបិទបណ្តាញ ទំនាក់ទំនងជាមួយឧត្តមសេនីយ៍ ដ៏មានឥទ្ធិពលរបស់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Yasuhide Nakayama បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើយើងមិនខិត ជិតអណ្តូងនេះទេ ប្រទេសមីយ៉ាន់ម៉ាអាចនឹងខិតកាន់តែឆ្ងាយ ពីបណ្តាប្រទេសប្រជាធិបតេយ្យ សេរីនយោបាយ និងចូលរួមសម្ព័ន្ធជាមួយប្រទេសចិន” ហើយប្រទេសជប៉ុនគួរតែពិភាក្សាអំពីយុទ្ធសាស្ត្ររួមមួយជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។

សូមជម្រាបថា កងទ័ពមីយ៉ាន់ម៉ាបានដណ្តើម អំណាចកាលពីថ្ងៃច័ន្ទ ដោយប្រកាសអំពីការដាក់ប្រទេស ក្នុងភាពអាសន្ន និងឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រីអ៊ុងសានស៊ូជី និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ដោយបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ដែលបានឈ្នះឆ្នោតយ៉ាង ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា គឺតាមរយៈការលួចបន្លំសន្លឹកឆ្នោត ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top