MAEBASHI ៖ បន្ទាប់ពីមេរោគ COVID-19 បានបង្ខំឲ្យមានការពន្យារពេល ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ អត្តពលិកមកពីប្រទេសស៊ូដង់ ខាងត្បូង ដែលកំពុងបន្តហ្វឹកហាត់ នៅប្រទេសជប៉ុន ដើម្បីចាប់យកឱកាស សម្រាប់ការអនុវត្ត កាន់តែច្រើន ដែលពួកគេបានប្តេជ្ញាថា នឹងរក្សាសមត្ថភាព ឲ្យនៅដដែល ទោះបីជាមានភាព មិនប្រាកដប្រជា ចំពោះព្រឹត្តិការណ៍ឆ្នាំ នេះក៏ដោយយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
អត្តពលិក ៤ នាក់ និងគ្រូបង្វឹកមកពីស៊ូដង់ខាងត្បូង ដែលជាប្រទេសក្មេង ជាងគេនៅលើពិភពលោក និងជាអ្នកក្រីក្រជាងគេមួយ បានមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុង Maebashi ជាទីក្រុងមានចម្ងាយ ១០០ គីឡូម៉ែត្រភាគពាយព្យ នៃទីក្រុងតូក្យូដើម្បីទទួលលក្ខខណ្ឌ បណ្តុះបណ្តាលល្អប្រសើរ របស់ជប៉ុន ។ ដោយបង្ខំឲ្យពន្យារ ពេលស្នាក់នៅ បន្ទាប់ពីការប្រកួតនៅរដូវក្តៅ ត្រូវបានពន្យារពេលមួយឆ្នាំ ពួកគេរកឃើញថា ការឆ្លងកំពុងតែកើតមានយ៉ាងខ្លាំង នៅទូទាំងពិភពលោក ដោយបានដេញតាមកាលបរិច្ឆេទថ្មី នៃព្រឹត្តិការណ៍នៅថ្ងៃទី ២៣ ខែកក្កដា ។
កីឡាករAkoon Akoon ជាអត្តពលិកម្នាក់ បាននិយាយថា ប្រសិនបើវានឹងត្រូវបានធ្វើឡើង វាមិនអីទេហើយនោះមិនអីទេ។ លោកបានបន្ថែមថា ជំនួសឲ្យការថ្លឹងថ្លែងពីទស្សនវិស័យ ប្រកួតប្រជែងអំពីលទ្ធភាពជោគជ័យ នៃការប្រកួតលោកចង់ បន្តការហ្វឹកហាត់របស់លោក ។
លោកAkoon Akoonអាយុ ១៨ ឆ្នាំនឹងចូលរួមការរត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រ និងឧបសគ្គនៅចម្ងាយដូចគ្នាបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមិនចង់បំភាន់គំនិតរបស់ខ្ញុំទេ ហើយខ្ញុំគ្រាន់តែផ្តោត ការហ្វឹកហាត់របស់ខ្ញុំប៉ុណ្ណោះ ។
កាលពីសប្តាហ៍មុនលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ប្តេជ្ញាធ្វើនៅរដូវក្តៅនេះ ៕ដោយ៖លី ភីលីព