កាណាដា ៖ ប្រភេទត្រីឆ្លាមពណ៌ស និងសត្វបបែកយក្សម៉ាតតា កំពុងមានហានិភ័យនៃការផុតពូជ ដោយសារតែការនេសាទហួស កម្រិតបណ្តាលឲ្យចំនួនសត្វ បានធ្លាក់ចុះជាង ៧០ ភាគរយក្នុងរយៈពេល៥០ឆ្នាំនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ប៉ុន្តែការសិក្សាថ្មីមួយ បានព្រមានថា ចំនួនត្រីឆ្លាម និងសត្វបបែលមហាសមុទ្រ នៅទូទាំងពិភពលោកបាន ធ្លាក់ចុះ៧១ភាគរយ ចាប់តាំងពីឆ្នាំ១៩៧០ ដោយការប្រើហួសប្រមាណ ទំនងជាស្តីបន្ទោស។ អ្វីដែលគួរឲ្យព្រួយបារម្ភក្រុមអ្នកស្រាវជ្រាវ និយាយថា ត្រីឆ្លាម និងសត្វបបែលជាង៣ភាគ៤ ឥឡូវនេះប្រឈមនឹងការ ផុតពូជជា លទ្ធផល ។
ក្រុមនេះសង្ឃឹមថា ការរកឃើញនេះនឹងជំរុញ ឲ្យរដ្ឋាភិបាលអនុវត្តការចាប់ត្រី ដើម្បីជួយលើកកម្ពស់ការស្តារប្រភេទសត្វ ។ ការសិក្សាក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Simon Fraser សាកលវិទ្យាល័យ Burnaby បានពិនិត្យមើលភាពសម្បូរបែបនៃត្រីឆ្លាម និងសត្វបបែលមហាសមុទ្រចំនួន ១៨ ប្រភេទ រួមមានត្រីឆ្លាមញញួរក្បាល ត្រីឆ្លាមពណ៌ស និងសត្វបបែលម៉ាតតា។
ការវិភាគរបស់ពួកគេបានបង្ហាញថា នៅទូទាំងពិភពលោកបរិមាណត្រីឆ្លាម និងសត្វបបែលមហាសមុទ្រ បានធ្លាក់ចុះ ៧១,១ ភាគរយពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០១៨ ដោយមានអត្រាថេរ ១៨,២ ភាគរយក្នុងមួយទសវត្សរ៍។ ក្រុមនេះក៏បានវាយតម្លៃ ពីហានិភ័យនៃការផុតពូជចំពោះត្រីឆ្លាមសមុទ្រ និងសត្វបបែលទាំង ៣១ ប្រភេទផងដែរ ៕យ៖លី ភីលីព