ព័ត៌មានអន្តរជាតិ

ហ្វូស៊ីលផ្សិត Fungi ផុសឡើងកាល២៤០លានឆ្នាំមុន បង្ហាញរបកគំហើញថ្មី នៅពេលសារពាង្គកាយ ផលិតស្ប៉ា ដាក់អាណានិគម លើផែនដី

ចិន ៖ មីក្រូហ្វូស៊ីល ផ្សិត Fungi មានអាយុកាលតាំងពី ៦៣៥ លានឆ្នាំត្រូវបានគេ រកឃើញនៅប្រទេសចិន ហើយប្រហែល ជាអាចជួយផែនដី ឲ្យងើបឡើងវិញ ពីអាយុទឹកកកដែលមហន្តរាយ តាមរយៈការជំរុញផលិតភាពជីវសាស្ត្រ សមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិ បានរកឃើញមីក្រូហ្វូស៊ីលដែលមានអាយុ ៦៣៥ លានឆ្នាំធ្វើឲ្យ វាក្លាយជាហ្វូស៊ីល ចំណាស់ជាងគេបំផុតនៅក្នុងកំណត់ត្រា នៃរូងភ្នំនៅភាគខាងត្បូង ប្រទេសចិន ។ ក្រុមអ្នកស្រាវជ្រាវ និយាយថា វាបានវិវត្តក្នុងកំឡុងពេល នៃគ្រឹស្តសករាជ នៅពេលភពផែនដី ត្រូវបានផុតពីយុគសម័យទឹកកក ដ៏មហន្តរាយហើយអតិសុខុម ប្រាណអាចដើរតួយ៉ាងសំខាន់ ក្នុងការងើបឡើងវិញរបស់វា ។

រួមគ្នាជាមួយអតិសុខុមប្រាណ ដែលមាននៅលើដីផ្សេងទៀត សរីរាង្គស្រដៀងនឹងផ្សិត មានសមត្ថភាព ក្នុងការពន្លឿនអាកាសធាតុគីមី និងបញ្ជូនផូស្វ័រទៅមហាសមុទ្រ ដែលរំញោចជីវគីមីសមុទ្រ ។ ហ្វូស៊ីលនេះត្រូវបានគេរកឃើញ ក្នុងផ្សិកថ្ម Dolostone ក្រោមដីត្រូវបានសិក្សា យ៉ាងល្អិតល្អន់នៃទម្រង់ Dou shantuo ទាបបំផុតនៅចិន ខាងត្បូង ដោយអ្នកវិទ្យាសាស្ត្រមកពីរដ្ឋ Virginia Tech បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន សាកលវិទ្យាល័យអប់រំ Guizhou និងសាកលវិទ្យាល័យ Cincinnati ។
លោកTian Gan ជាបណ្ឌិត ដែលកំពុងធ្វើទស្សនកិ និងនិស្សិត នៅមន្ទីរពិសោធន៍ Xiao បាននិយាយថា វាគឺជាការរកឃើញដោយចៃដន្យ ។ នៅពេលនោះយើងបានដឹងថា នេះអាចជាហ្វូស៊ីលដែលអ្នកវិទ្យាសាស្ត្រ បានស្វែងរកអស់រយៈពេលជាយូរមកហើយ ។
ប្រសិនបើការបកស្រាយ របស់យើងត្រឹមត្រូវវា នឹងមានប្រយោជន៍សម្រាប់ការយល់ ដឹងអំពីការផ្លាស់ប្តូរអាកាសធាតុ និងការវិវត្តជីវិតដំបូង ៕ ដោយ៖លី ភីលីព

Most Popular

To Top