កីឡា

Neymar ត្រៀមបន្តកុងត្រាថ្មី ៤ឆ្នាំទៀត

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបាន the Goal នៅថ្ងៃនេះបានសរសេរថា នឹងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG ក្នុងរយៈពេល៤ឆ្នាំទៀត។

កន្លងមកចុងក្រោយនេះព័ត៌មាន នៅតែបន្តកើតឡើង ចំពោះគាត់ថាតើកីឡាកររូបនេះ នឹងអាចបន្តលេងនៅបារាំង ឬក៏ត្រូវវិលត្រឡប់ដើម្បីអាចជួបជាមួយ នឹងអតីតមិត្តរួមក្លឹប Lionel Messi វិញ។

ប្រភពដដែលបានសរសេរទៀតថា ជាក់ស្តែងពេលនេះ Neymar កំពុងព្យាយាម កែសម្រួលលក្ខខណ្ឌមួយចំនួន ចេញពីកុងត្រារយៈពេលវែងចុងក្រោយនេះ ហើយសង្ឃឹមថា PSG នឹងអាចបញ្ចប់ទៅក្នុងពេលឆាប់ៗ នេះជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top