សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Facebook Inc បាននិយាយលើការ សរសេរប្លក់ថា ខ្លួននឹងចាប់ផ្តើមជូនដំណឹង ដល់អ្នកប្រើប្រាស់ iPhone ទូទាំងពិភពលោកអំពីវិធី ដែលទិន្នន័យត្រូវបានប្រើសម្រាប់ការផ្សាយ ពាណិជ្ជកម្មផ្ទាល់ខ្លួនក្នុងគោលបំណង ដើម្បីឈានទៅរកការផ្លាស់ប្តូរឯកជន ភាពរបស់ក្រុមហ៊ុន Apple Inc ដោយ Facebook និយាយថា នឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ផ្សាយពាណិជ្ជកម្មរបស់ខ្លួន យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ការបង្ហាញពេញអេក្រង់ នឹងស្នើសុំឲ្យអ្នកប្រើប្រាស់ Facebook និង Instagram អនុញ្ញាតឲ្យប្រើកម្មវិធី និងសកម្មភាពគេហទំព័រ របស់ពួកគេសម្រាប់ការផ្សាយ ពាណិជ្ជកម្មផ្ទាល់ខ្លួន និងដើម្បីគាំទ្រដល់អាជីវកម្ម ពឹងផ្អែកលើការផ្សព្វផ្សាយដើម្បីទៅដល់អតិថិជន ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ កំពុងធ្វើសង្គ្រាមជាសាធារណៈប្រឆាំងនឹងផែនការរបស់ក្រុមហ៊ុន Apple ដើម្បីស្នើសុំអ្នកប្រើប្រាស់ទូរស័ព្ទiPhone ថា តើត្រូវអនុញ្ញាតិឲ្យកម្មវិធីតាមដានពួកវានៅលើគេហទំព័រ និងកម្មវិធីផ្សេងទៀត ។
ដោយព្រមានថា ការជូនដំណឹងរបស់ក្រុមហ៊ុន Apple បង្ហាញថា មានការផ្លាស់ប្តូរ រវាងការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន និងភាពឯកជន ហើយនឹងបង្កអន្តរាយអាជីវកម្ម ខ្នាតតូចដែលពឹងផ្អែកលើការ ផ្សាយពាណិជ្ជកម្មតាម Facebook ។ ក្រុមហ៊ុន Apple បាននិយាយថា ការជូនដំណឹងអំពីភាពឯកជន ដែលលេចចេញមករបស់ខ្លួន នឹងចាប់ផ្តើមលេចចេញនៅលើទូរស័ព្ទ iPhone ភាគច្រើន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕ ដោយ៖លី ភីលីព