ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ប្រកាសថា បានសម្លាប់មេដឹកនាំ ជាន់ខ្ពស់របស់ IS

បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា មេដឹកនាំជាន់ខ្ពស់ម្នាក់ របស់ក្រុមរដ្ឋឥស្លាម (IS) ត្រូវបានសម្លាប់នៅជិត រដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា លោក Mustafa al-Kadhimi មេដឹកនាំនៅតំបន់ភាគខាងត្បូងរបស់អ៊ីរ៉ាក់ និងលោក Ghanim Sabah មេចលនា នៃក្រុមប្រតិបត្តិការរបស់ IS ត្រូវបានសម្លាប់ ហើយ លោក al-Kadhimi ក៏ជាមេបញ្ជាការកងទ័ពអ៊ីរ៉ាក់ផងដែរ ។

លោក Yahia Rasoul អ្នកនាំពាក្យរបស់មេបញ្ជាការ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមផ្លូវអាកាស ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ ដែលបានរាយការណ៍ ដោយសម្ងាត់ ពីទីតាំងលាក់ខ្លួនរបស់ក្រុម IS នៅតំបន់ Abu Ghraib ចម្ងាយប្រមាណ២០គីឡូម៉ែត្រនៅប៉ែកខាងលិច បាដាដ ។

លោក Rasoul បានលើកឡើងថា Al-Ghreibawi មានជាប់ពាក់ព័ន្ធនឹងការជួយដល់ការបំផ្ទុះគ្រាប់បែក អត្តជាឃាត២ដងផ្ទួនគ្នា កាលពីថ្ងៃទី២១ ខែមករា នៅក្នុងពេលវាយប្រហារ នៅក្រុងបាដាដ ហើយលោក Sabah ជាអ្នកទទួលខុសត្រូវក្នុងការដឹកជញ្ជូន គ្រាប់បែកអត្តឃាត ហើយជាអ្នក ដែលបំផ្ទុះដល់ពួកគេ ។

លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធរបស់ ISចំនួន០២នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងពេលវាយប្រហារ តាមផ្លូវអាកាសនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top