ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ បានរៀងចំតាំងពិព័ណ៌ដែនអាកាសរបស់ខ្លួន ។
កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌា បានរៀបចំតាំងពិព័ណ៌ដែនអាកាសរបស់ខ្លួនប្រចាំឆ្នាំ២០២១ នៅឯមូលដ្ឋានទ័ពអាកាស Yelahanka នៅបង់ហ្គាឡូ ប្រទេសឥណ្ឌា ។
នៅក្នុងពេលបើកពិធីនោះដែរ លោក Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសឥណ្ឌា បានថ្លែងសុន្ទរកថា ទៅកាន់អ្នកចូលរួមទាំងឡាយ អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលប្រព្រឹត្តធ្វើឡើងនៅភាគខាងត្បូងនៃប្រទេស ។
គួរបញ្ជាក់ថា នេះជាលើកទី១៣ហើយ សម្រាប់ការតាំងពិព័ណ៌ដែន អាកាសរបស់ប្រទេសមួយនេះ ។
ក្រៅពីការបង្ហាញសមត្ថភាព របស់យន្តហោះរបស់ប្រទេសឥណ្ឌា ក៏មានការចូលរួមពីក្រុមអ្នកចូលរួមតាំង ពិព័ណ៌អន្តរជាតិមួយចំនួនផងដែរ សរុបមានអ្នកចូលរួមតាំងពិព័ណ៌ វិស័យអាកាសប្រមាណ ៥៤០ក្រុមហ៊ុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា