វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានឲ្យដឹងថាសន្ធិសញ្ញា ដែលនៅសេសសល់ចុងក្រោយ ជាមួយប្រទេសរុស្ស៊ី ក្នុងការប្រមូលអាវុធ នុយក្លេអ៊ែរ របស់ប្រទេសទាំងពីរ ត្រូវបានបន្តអស់រយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០២៦ ហើយបានប្តេជ្ញាបន្តការគ្រប់គ្រង អាវុធបន្ថែមទៀត មិនត្រឹមតែជាមួយទីក្រុង ម៉ូស្គូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយទីក្រុង ប៉េកាំងផងដែរ។
រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រីកសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រថ្មី “ធ្វើឱ្យសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូសហរដ្ឋអាមេរិក និងពិភពលោកមានសុវត្ថិភាព” ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ទូត ពាក់ព័ន្ធកាលពីថ្ងៃពុធ និងកិច្ចព្រមព្រៀងដើម្បីពង្រីក NEW START ចូលជាធរមាននៅថ្ងៃដដែលនោះ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូច្នេះសន្ធិសញ្ញានេះនឹងនៅតែមានប្រសិទ្ធិភាព ដូចដែលបានចុះហត្ថលេខា ដោយគ្មានការធ្វើវិសោធនកម្ម ឬការបន្ថែមណាមួយនោះទេ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦” ។
លោក Blinken បានលើកឡើងថា សហរដ្ឋអាមេរិក នឹងប្រើពេលវេលា ដែលបានផ្តល់ដោយផ្នែកបន្ថែម ដើម្បីធ្វើការជាមួយប្រទេស រុស្ស៊ី ឆ្ពោះទៅរកការដោះស្រាយ រាល់អាវុធនុយក្លេអ៊ែររបស់ខ្លួន លើសពីប្រទេសដែលរង ផលប៉ះពាល់នៅក្នុង New START ហើយថាខ្លួននឹងបន្ត “គ្រប់គ្រងអាវុធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីទំនើប កម្មរបស់ប្រទេសចិន និងឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលកំពុងកើនឡើង ៕
ដោយ ឈូក បូរ៉ា