ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជូន នាវាចម្បាំងទៅក្បែរច្រក សមុទ្រកោះតៃវ៉ាន់ ជាលើកដំបូងក្រោម អាណិត្តរបស់លោក Biden

បរទេស ៖ ទូរទស្សន៍ CNN បានចេញផ្សាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អាមេរិកបានធ្វើការបញ្ជូន នាវាចម្បាំងបំពាក់គ្រាប់មីស៊ីលមួយគ្រឿង ទៅដល់ក្បែរច្រកសមុទ្រ នៃកោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថា គឺជាសកម្មភាពដំបូងបំផុត នៅក្រោមអាណិត្ត របស់ប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden។

នាវាចម្បាំង USS John S McCain ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានធ្វើដំណើរឆ្លងកាត់ជាផ្លូវសមុទ្រ ដែលស្របតាមច្បាប់អន្តរជាតិនេះ បើយោងតាមការ Joe Keiley អ្នកនាំពាក្យកងនាវាចរទី ៧ នៃកងជើងទឹកអាមេរិកបានបញ្ជាក់។

លោកបានបន្តថា ការធ្វើដំណើររបស់នាវាមួយគ្រឿងនេះ គឺក្នុងគោលបំណង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់អាមេរិកក្នុងការ ធ្វើឲ្យមានច្រក ចេញចូលដោយសេរី និងបើកទូលាយ ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបន្ត ទៀតថា អាមេរិកនឹងមានផែនការ ក្នុងការហោះហើរនិងនាវាចរទៀត នាពេលខាងមុខស្របទៅតាមច្បាប់អន្តរជាតិ។

រំលឹកដែរថា សប្តាហ៍ដំបូង នៃអាណិត្ត របស់លោក Joe Biden ប្រទេសចិនបានធ្វើការសកម្មភាពហោះហើរ យន្តហោះធន់ធ្ងន់របស់ខ្លួនចំនួន២លើក មកហើយទៅកាន់ តំបន់ក្បែរកោះតៃវ៉ាន់ ដែលខ្លួនតែងតែទាមទារថា ជាទឹកដីរបស់ចិនហើយវាបានធ្វើឲ្យតៃវ៉ាន់ បញ្ចេញសកម្មភាពការពារជាតិ ខ្លួនភ្លាមតាមរយៈការបញ្ជូនយន្តហោះចម្បាំង ជាច្រើនគ្រឿងដើម្បីទៅពិនិត្យដល់ទីតាំង កើតហេតុផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top