ព័ត៌មានអន្តរជាតិ

វាពិឃាត USS Rafael Peralta ត្រូវបញ្ជូនទៅប្រទេសជប៉ុន

បរទេស៖កងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាវាពិឃាត USS Rafael Peralta បានធ្វើដំណើរទៅដល់ទីតាំង ដែលខ្លួនត្រូវបញ្ជូនទៅថ្មី នៅទីក្រុង Yokosuka ប្រទេសជប៉ុន ។

មន្ត្រីទ័ពជើងទឹកអាមេរិក បាននិយាយថា នាវាពិឃាតសមត្ថភាពមីស៊ីលនេះ នឹងគាំទ្រដល់គោលការណ៍ណែនាំយុទ្ធសាស្ត្រ ការពារជាតិ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយអនុញ្ញាតឲ្យមាន ពេលឆ្លើយតបរហ័សបំផុត តាមដែលអាចទៅរួច សម្រាប់កងកម្លាំងដែន សមុទ្រនិងកងកម្លាំងចម្រុះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Steven H. DeMoss ជាឧត្តមនាវីត្រី នៃកងនាវាពិឃាតលេខ១៥ បានមានប្រសាសន៍ប្រាប់ដូច្នេះថា “យើងមានចិត្តរំភើបជាខ្លាំង ក្នុងការបញ្ជូននាវាពិឃាត មួយគ្រឿងទៀត ឲ្យទៅកងនាវាពិឃាតលេខ១៥ និងកងនាវាលេខ៧”។

គួរបញ្ជាក់ថា នាវាពិឃាត Rafael Peralta នេះ គឺជានាវាពិឃាត Flight IIA មួយ ដែលអាចដាក់ពង្រាយជាមួយឧទ្ធម្ភាគចក្រ MH-60 ចំនួនពីរគ្រឿង ព្រមទាំងមានបំពាក់ ដោយសមត្ថភាពការពារមីស៊ីលផ្លោង សមត្ថភាពប្រឆាំងសង្គ្រាម ដែនអាកាស និងសង្គ្រាមលើផ្ទៃសមុទ្រ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top