ព័ត៌មានអន្តរជាតិ

Facebook នៅមីយ៉ាន់ម៉ា ប្រឈមនឹងការបិទ ដំណើរការប្រើប្រាស់ ដោយសារយោធាប្លុកចោល

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា មានការបិទសិទ្ធិ ដើម្បីចូលប្រើប្រាស់បណ្តាញ សង្គម ហ្វេសប៊ុក (Facebook) របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីការបណ្តេញ ចេញពីមុខតំណែងលោកស្រី អ៊ុងសាន ស៊ូជី មកពីបក្សប្រជាធិបតី ជាប់ឆ្នោត ដែលមានភាពតានតឹង ជាច្រើនឆ្នាំរវាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្ថាប័ន ដែលមានឥទ្ធិពលបំផុត នៅក្នុងប្រទេសមួយនេះ ដែលប្រជាជនស្ទើរ ជិតពាក់កណ្តាលប្រទេស ទៅហើយដែលប្រើប្រាស់ បណ្តាញសង្គមមួយនេះ ។

ការពីថ្ងៃពុធ យោធា បានហាមឃាត់ហ្វេសប៊ុក រហូតដល់យ៉ាងហោចណាស់ ដល់ថ្ងៃអាទិត្យ បន្ទាប់ពីក្រុមប្រឆាំង របស់របបនេះបានចាប់ផ្តើមប្រើប្រាស់វាដើម្បីរៀបចំឡើងវិញ ។
គេទំព័រប្រឆាំងនឹងអសកម្មថ្មីមួយ បានទទួលការគាំទ្រ ជិត២០០.០០០នាក់ និងការគាំទ្រពីសំណាក់តារាល្បីៗ របស់ប្រទេសមីយ៉ាន់ម៉ា នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានរដ្ឋប្រហារកើតឡើង ខណៈដែលសញ្ញា ដែលទាក់ទងនឹងត្រូវបានប្រើ រាប់លានដងឯណោះ ។

លោក Phil Robertson នាយករង នៃអង្គការឃ្លាំមើល សិទិ្ធមនុស្សប្រចំានៅអាស៊ី បានថ្លែងថា “ យោធាឃើញថា ហ្វេសប៊ុកជាប្រព័ន្ធ អ៊ីនធឺណិតរបស់ពួកគេ ពីព្រោះវាជាបណ្តាញទំនាក់ទំនង លេចធ្លោនៅក្នុងប្រទេស និងជាអរិភាពនឹងយោធា” ។

ចាប់តាំងពីប្រជាជនមីយ៉ាន់ម៉ា បានផ្លាស់ប្តូរយ៉ាងលឿនតាមអ៊ិនធរណេត ដើម្បីរៀបចំយុទ្ធនាការប្រឆាំង នឹងការមិនគោរពដល់ជនស៊ីវិលដ៏ធំមួយ ការបិទសិទ្ធិចូលប្រើប្រាស់ បានក្លាយជាអាទិភាពដ៏សំខាន់បំផុត ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យមួយរូប របស់ក្រុមហ៊ុនខាងលើ បានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា បើកឡើងវិញសម្រាប់ការចូលប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក និង WhatsApp ដល់ប្រជាជនចំនួន៥៤លាននាក់ របស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top