ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ផ្លាស់ប្ដូរគោលនយោបាយ លើយេម៉ែន ដោយផ្អាកដាក់ពង្រាយ ទាហានអាមេរិកពីអាល្លឺម៉ង់

វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Jake Sullivan បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន នឹងប្រកាសបញ្ឈប់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការវាយលុកនៅយេម៉ែន និង បង្កកការពង្រាយទាហានអាមេរិក ពីប្រទេសអាល្លឺម៉ង់។

លោក Sullivan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា “ថ្ងៃនេះលោកនឹងប្រកាសបញ្ឈប់ ការគាំទ្ររបស់អាមេរិក សម្រាប់ប្រតិបត្តិការ វាយលុកនៅយេម៉ែន” ។

លោក Sullivan បានបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងបង្ក កការផ្លាស់ប្តូរទីលំ នៅរបស់កងទ័ពណាមួយ ពីប្រទេសអាល្លឺម៉ង់ ចំពេលដែលការត្រួតពិនិត្យឡើងវិញ នៃកម្លាំងពិភពលោកដឹកនាំ ដោយរដ្ឋមន្រ្តីការពារជាតិ Lloyd Austin ។

លោក ចូ បៃដិន បានធ្វើទស្សនកិច្ចនៅក្រសួង ការបរទេស នៅរសៀល ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីស្វាគមន៍បុគ្គលិក និងគូសបញ្ជាក់ចក្ខុវិស័យគោល នយោបាយការបរទេស របស់លោកនៅក្នុងសុន្ទរកថាមួយ។

អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការកំណត់ទីតាំង សម្រាប់កងទ័ពអាមេរិកជិត ១២,០០០ នាក់ ដែលឈរជើងនៅប្រទេសអាល្លឺម៉ង់ កាលពីរដូវក្តៅមុននេះ គឺជាសកម្មភាពដ៏ចម្រូងចម្រាសមួយ ដែលទាក់ទាញការរិះគន់ ពីសំណាក់សម្ព័ន្ធមិត្តទាំងក្នុងប្រទេស និងសម្ព័ន្ធមិត្តណាតូ ។

ប្រទេសយេម៉ែន បានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ ខេត្តភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាលដែលគាំទ្រដោយប្រធានាធិបតី អារ៉ាប៊ីសាអូឌីត របស់លោក Abd-Rabbu Mansour ចេញពីរដ្ឋធានីសាណា ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top