ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក អារ៉ាប៊ីសាអូឌីត និងអង់គ្លេស បញ្ចប់សមយុទ្ធ យោធាត្រីភាគី នៅតំបន់ឈូងសមុទ្រអារ៉ាប់ 

បរទេស ៖កងទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ទ័ពជើងទឹកអារ៉ាប៊ីសាអូឌីត និងទីបញ្ជាការកងនាវាចរណ៍អង់គ្លេស បានធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីមួយ ឈ្មោះ Nautical Defender 21 នៅចុងខែមករាកន្លងទៅ។

កងទ័ពជើងទឹកបានពិពណ៌នាសមយុទ្ធ Nautical Defender 21 នោះថា ជាមូលដ្ឋានគ្រឹះមួយនៅក្នុងសមយុទ្ធសន្តិសុខដែនសមុទ្រពហុជាតិ ដែលបង្កើតឡើងដើម្បីពង្រីកដែនសហប្រតិបត្តិការ គាំទ្រដល់សន្តិសុខក្នុងតំបន់រយៈពេលវែង និងធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការយោធានិងយោធា រវាងយោធាទាំង៣ប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធក្នុងឆ្នាំនេះ បានធ្វើឡើងនៅឈូងសមុទ្រអារ៉ាប់ ចាប់ពីថ្ងៃទី២០ ខែមករា រហូតដល់ថ្ងៃទី២៩។
គួរបញ្ជាក់ថា សមយុទ្ធ ដែលជាប្រតិបត្តិការដែនអាកាសលើកដំបូង ក្នុងដំណើរគាំទ្រដល់សង្គ្រាមលើផ្ទៃសមុទ្រនេះ គឺត្រូវបានរួមបញ្ចូលគ្នាជាសមយុទ្ធមួយ រវាងប្រទេសទាំង៣ និងជាលើកទី៧ ដែលទីបញ្ជាការកណ្ដាលរបស់ទ័ពជើងទឹក បានធ្វើការហ្វឹកហាត់ដែនសមុទ្រជាមួយប្រទេសជាដៃគូ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top