ផ្សេងៗ

តុលាការមីយ៉ាន់ម៉ា អនុញ្ញាតឱ្យឃុំខ្លួនលោកស្រី ស៊ូជី និងប្រធានាធិបតី ២សប្តាហ៍ និង ៤០០នាក់ទៀតត្រូវបានដោះលែង 

រ៉ង់ហ្គូន៖ សមាជិកនៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី  អ៊ុងសាន ស៊ូជី បានឲ្យដឹងថា តុលាការមីយ៉ាន់ម៉ា បានផ្តល់ការស្នើសុំឱ្យប៉ូលីសឃុំខ្លួនមេដឹកនាំ ដែលត្រូវបានបណ្តេញចេញគឺ លោកស្រី អ៊ុងសាន ស៊ូជី រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈពីបទនាំចូល និងប្រើប្រាស់ឧបករណ៍គមនាគមន៍ខុសច្បាប់ ហើយអ្នកផ្សេងទៀតចំនួន ៤០០នាក់ត្រូវបានដោះលែង។

ឯកសារលេចធ្លាយរបស់ប៉ូលីសក្នុងតំបន់បានបង្ហាញក្នុងចំណោមប៉ូលីសក្នុងស្រុកបានបង្ហាញថា ប៉ូលីសកំពុងតែស្វែងរកលោកស្រី ស៊ូជី ដែលត្រូវបានឃុំខ្លួននៅផ្ទះរហូតដល់ពេលនោះបន្ទាប់ពីបុគ្គលិកសន្តិសុខឯកជននៅឯលំនៅដ្ឋានរបស់លោកស្រី ត្រូវបានគេរកឃើញថា កំពុងកាន់ការជជែកដោយគ្មានការអនុញ្ញាត បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទ។

នៅក្នុងបញ្ហានេះដែរ ឯកសារបង្ហាញពីប៉ូលីសស្វែងរកការចោទប្រកាន់ពីបទល្មើសក្រោមច្បាប់នាំចូល – នាំចេញ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។

តុលាការក៏បានផ្តល់ការអនុញ្ញាតឱ្យប៉ូលីសឃុំខ្លួនលោកប្រធានាធិបតីលោក Win Myint ដែលត្រូវបានបណ្តេញចេញពីតំណែង រយៈពេលពីរសប្តាហ៍ដូចគ្នា ពីបទរំលោភលើការរឹតត្បិតមេរោគឆ្លងកាលពីខែមុន នៅពេលដែលលោកសង្កេតឃើញមានការប្រមូលផ្តុំគ្នានៃការបោះឆ្នោតរបស់គណបក្ស NLD នៅមុខផ្ទះរបស់លោក ក្នុងទីក្រុងណៃពិដោ ដែលពាក់ព័ន្ធនឹងរថយន្តជាង ២០០ គ្រឿង។

សមាជិកសភាមកពីគណបក្សនេះបានឲ្យដឹងកាលពីថ្ងៃពុធថា យោធាមីយ៉ាន់ម៉ា បានដោះលែងមនុស្សប្រហែល ៤០០ នាក់រួមទាំងសមាជិកសភានៃគណបក្សដែលកំពុងកាន់អំណាច និងបានបញ្ជាឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

នៅពេលដែលយោធា បានដណ្តើមអំណាចអ្នកតំណាងរាស្ត្រគណបក្ស NLD ជាច្រើននាក់បានស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ នៅមុនសម័យប្រជុំសភាថ្មី ដែលមាន ៦៦៤ កៅអី ដែលនឹងត្រូវកោះប្រជុំនៅពេលក្រោយ។ ក្នុងនោះដែរគណបក្ស NLD បានឈ្នះអាសនៈចំនួន ៣៩៦ នៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកា៕ដោយ ឈូក បូរ៉ា

Most Popular

To Top