ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយកីឡាករ Luis Suarez បានទម្លាយកាលពីពេលថ្មីៗនេះថា គ្រូបង្គោលក្លឹប Barcelona ជាអ្នកចង់ឲ្យខ្លួន ចាកចេញពីក្លឹប Barcelona។
កីឡាកររូបនេះបានលើកឡើងថា៖ ” ពេលដែល Barca ប្រាប់ខ្ញុំថា គេមិនត្រូវការខ្ញុំទេ ខ្ញុំពិតជាខកចិត្តណាស់ មិនរំពឹងទុកដល់ថ្នាក់ហ្នឹងនោះទេ។ ក្រោយមកស្រាប់តែ Koeman ទូរស័ព្ទប្រាប់ខ្ញុំថា ខ្ញុំមិនស្ថិតក្នុងផែនការរបស់គាត់ទេ “ ។
ក្រោយពីដឹងថា គេមិនត្រូវការខ្លួនហើយ Suarez ក៏បានសម្រេចចិត្ត បើកការចរចាជាមួយក្លឹប Atletico Madrid តែម្ដងទៅ។
តាំងពីផ្លាស់មកកាន់រាជធានីម៉ាឌ្រីដមក Suarez លេងបាន ២០ប្រកួត និងរកបាន ១៤គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្លឹប៕ ប្រភព៖ sabay