ស៊ីបេរី៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា មនុស្សដំបូង ដែលមកតាំងទីលំនៅក្នុងទ្វីបអាមេរិក ប្រហែល ១៥,០០០ ឆ្នាំមុនបានធ្វើដំណើរ ពីតំបន់អាស៊ីភាគឥសាន និងត្រូវបានអមដំណើរដោយសត្វឆ្កែ ដូច្នេះសត្វឆ្កែ ក្លាយជាអ្នកធ្វើចំណាកស្រុកកើតឡើងដំបូង នៅប្រទេសស៊ីបេរី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម បានពិនិត្យមើលកំណត់ត្រាបុរាណវិទ្យា និងពន្ធុវិទ្យារបស់មនុស្ស និងឆ្កែបុរាណហើយបានរកឃើញថា អ្នកទាំង២ បានធ្វើដំណើរជាមួយគ្នាខាងលិច ឆ្ពោះទៅតំបន់អឺរ៉ាសៀ និងនៅខាងកើត ឆ្ពោះទៅទ្វីបអាមេរិក។ ការរកឃើញទាំងនេះ ក៏បានបង្ហាញថា ការធ្វើរបស់សត្វឆ្កែ បានកើតឡើងជាលើកដំបូងនៅស៊ីបេរី យ៉ាងហោចណាស់ ២៣,០០០ ឆ្នាំកន្លងមក ហើយប្រហែលជាមកពីលទ្ធផល នៃលក្ខខណ្ឌអាកាសធាតុ ដ៏អាក្រក់នៅក្នុងតំបន់។
ដីតភ្ជាប់ប្រទេសកាណាដា រុស្ស៊ី និងតំបន់ស៊ីបេរីភាគច្រើនត្រជាក់ខ្លាំង ហើយអាចបង្ខំមនុស្ស និងឆ្កែចចកឲ្យជិតគ្នា ដោយសារការទាក់ទាញរបស់ពួកគេ ទៅនឹងសត្វព្រៃដូចគ្នា ដូច្នេះ ធ្វើឲ្យមានទំនាក់ទំនងរវាងអ្នកទាំង២។ លោកសាស្រ្តាចារ្យ Greger Larson នៃសាកលវិទ្យាល័យ Oxford បាននិយាយថា អ្នកស្រាវជ្រាវធ្លាប់បានណែនាំថា សត្វឆ្កែត្រូវបានគេរកស៊ី នៅទូទាំងទ្វីបអ៊ឺរ៉ាសពីអឺរ៉ុបទៅចិន និងកន្លែងជាច្រើនទៀត នៅចន្លោះនោះ។
ភ័ស្តុតាងរួមពីមនុស្ស និងសត្វឆ្កែបុរាណ កំពុងជួយធ្វើឲ្យប្រសើរឡើង នូវការយល់ដឹងរបស់យើង អំពីប្រវតិ្តសាស្រ្តដ៏ជ្រាលជ្រៅ របស់សត្វឆ្កែ ហើយឥឡូវនេះ បានចង្អុលបង្ហាញឆ្ពោះទៅស៊ីបេរី និងអាស៊ី-សាន ដែលជាតំបន់សត្វឆ្កែ ចូលចិត្ររស់នៅ៕ ដោយ៖លី ភីលីព