ក្លឹបយក្សអាល្លឺម៉ង់ Dortmund ត្រូវបាន the Goal នៅថ្ងៃនេះបានចេញផ្សាយថា កំពុងធ្វើការងាររៀបចំផែនការរបស់ខ្លួន ហើយសម្រាប់រដូវក្តៅខាងមុខ ជាមួយនឹងការងារអទិភាពដំបូង ជំនួសតំណែងរបស់អ្នកចាំទី ជនជាតិស្វីសមុនគេ។
ប្រភពដដែល បានសរសេរទៀតថា Borussia Dortmund បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកចាំទីរបស់ក្លឹប Ajax គឺកីឡាករ Andre Onana ដែលត្រូវបានដឹងដែរថា បច្ចុប្បន្នគឺនៅសល់ តែកុងត្រាមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយនឹងក្លឹបកំពូលហូឡង់នេះ។
Onana វ័យ២៤ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកចាំទីដ៏ល្អម្នាក់នៅតំបន់អ៊ឺរ៉ុប និងជាពិសេសនៅពេលដែលទីផ្សារ រដូវក្តៅចាប់ផ្តើមបើកឡើង ប៉ុន្តែ Ajax កំពុងបង្កើនវិធី ដើម្បីកុំឲ្យបាត់បង់គាត់ ទាំងមិនបានទទួលអ្វីទាំងអស់ ឲ្យបានមុនឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី