ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានសហព័ន្ធកីឡា បាល់បោះកម្ពុជា នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០១ តំណាងឲ្យលោក ស៊ាន បូរ៉ាន ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាល លេខាតុប្រកួត និងមន្រ្តីស្ថិតិកីឡា បាល់បោះ២០២០ ។
លោក ដួង ឌីម អគ្គលេខាធិការរង នៃ សហព័ន្ធ និងអ្នកសម្រលសម្រួល វគ្គបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល លេខាតុប្រកួត និងមន្រ្តីស្ថិតិកីឡា បាល់បោះ២០២០ ចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឆ្លងកាត់ការសិក្សា យើងទទួលបានលទ្ធផល ដូចជានិទ្ទេសល្អ មានចំនួន ១៨ភាគរយ និទ្ទេសល្អមធ្យម មានចំនួន៧០ភាគរយ និងនិទ្ទេសមធ្យម មានចំនួន១២ភាគរយ ក្នុងចំណោមសិក្ខាកាម ចូលរួមចំនួន២៦នាក់ ។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធកីឡា ត្រូវយកសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល យកធ្វើជាមន្រ្តីគណៈកម្មការនានា ដូចជាការប្រកួត សិស្សនិស្សិត វិទ្យាល័យ និងការប្រកួតថ្នាក់ជាតិ ដើម្បីត្រៀម ចូលរួមជាធ្វើមន្រ្តី ព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES ២០៣២លើកទី៣២ នៅប្រទេសកម្ពុជា ។ ចំពោះអ្នកមិនបានចូលរួមវគ្គ បណ្តុះបណ្តាលមិនអនុញ្ញាត ឲ្យធ្វើជាមន្រ្តីគណៈកម្មការ ប្រកួតឡើយ នៅពេលរៀនយើង អនុវត្តលើទីលានហើយ បន្ទាប់ពីត្រូវអនុវត្ត នៃការប្រកួតថែមទៀត ជាដំបូងនេះយើងនឹងធ្វើការប្រកួត សិស្សបឋមដូច្នេះអនុញ្ញាតហើយ ។
លោកអនុប្រធានបានបន្តថា សម្រាប់មន្រ្តីគណៈកម្មការ កម្រិតខ្ពស់ត្រូវអនុញ្ញាត ការប្រកួតកម្រិត ខ្ពស់ទៀត ដូចជាការប្រកួតកីឡាជាតិ និងការប្រកួតលីកបាល់បោះ ធ្វើដូចនេះដើម្បីបង្កើន សមត្ថភាពឲ្យ កើនឡើង ដូច្នេះយើងរៀន ហើយត្រូវអនុញ្ញាត ។ ដើម្បីឲ្យកីឡាបាល់បោះមានការរីកចម្រើនខ្លាំង ត្រូវមានការសហការជាមួយ សាលារៀន វិទ្យាល័យ សកលវិទ្យាល័យ ដែលជាសកម្មភាពអភិវឌ្ឍវិស័យ បាល់ឲ្យបោះនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភបាល ក្នុងការឆ្ពោះទៅរកការទទួល បានជោគជ័យ សម្រាប់ការប្រកួតSEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ៕ដោយ៖លី ភីលីព