កីឡាករថ្នាលយុវជនអន្តរជាតិអង់គ្លេស Gordon ទីបំផុតអាចសម្រេចក្តីស្រម៉ៃ របស់ខ្លួនបានហើយក្នុងការ ផ្ទេរទៅលេងជាមួយ នឹងក្លឹបហង្សក្រហម Liverpool ក្រោយកិច្ចព្រមព្រៀងត្រូវបាន ធ្វើឡើងជារួចរាល់ហើយនោះ។
Gordon ទើបតែបានបង្ហាញខ្លួនឲ្យឈុតធំរបស់ Derby County ដំបូងកាលពីខែធ្នូកន្លងទៅនេះប៉ុណ្ណោះ និងបានជាប់ឈ្មោះជា កីឡាករវ័យក្មេងបំផុតទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
the Goal នៅថ្ងៃនេះបានប្រកាសអះអាងថា Liverpool បានបញ្ចប់ទៅជាផ្លូវការ ក្នុងការចុះកុងត្រានាំយក កីឡាករវ័យ១៦ឆ្នាំរូបនេះ មករួមក្លឹបប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងតម្លៃខ្លួន ទំហំឬលក្ខខណ្ឌណានោះ គឺមិនបានអះអាងលំអិតឡើយ៕
ប្រែសម្រួល៖ ស៊ុន លី