មកដល់ពេលនេះអ្នកណា ដែលមិនដឹងថា ក្លឹបយក្សបារាំង PSG ពិតជាចង់បានកីឡាករ ខ្សែប្រយុទ្ធឆ្នើមអាងហ្សង់ទីន Messi មកចូលរួមក្លឹបមែននោះ ទោះបីជាកីឡាករផ្ទាល់ធ្លាប់បាន
បញ្ជាក់សាជាថ្មីហើយថា មិនដែលបានទាក់ទង ជាមួយនឹងក្លឹបណាឡើយ ។
កីឡាករជាច្រើនរបស់ PSG បានព្យាយាមបង្កើនចំនួនព័ត៌មាន ចចាមអារ៉ាមតាមរយៈការបញ្ជាក់ថា លទ្ធភាពនៃការផ្ទេរ គឺពិតជាអាចកើតឡើងដោយចុងក្រោយនេះ បានទាំងធ្វើឲ្យក្លឹបនិងគ្រូបង្វឹករបស់ Barcelona គឺលោក Ronald Koeman ផងមានការខឹងសម្បារយ៉ាងខ្លាំងផងដែរ ។
នៅថ្ងៃនេះ Verratti ម្នាក់ទៀតហើយ ដែលបានចេញ មកធ្វើការលើកឡើង ដែលបានដុតឲ្យព័ត៌មាន នៃការផ្ទេរនេះបានឆាបឆេះសាជាថ្មី ដោយបាននិយាយថា មានវត្តមានរបស់គាត់(Messi)ជាមួយ នឹងក្លឹបគឺជារឿងដ៏អស្ចារ្យបំផុតមួយ សម្រាប់ក្លឹបហើយវា គឺជាអំណោយដ៏ធំមួយទៀត សម្រាប់ខ្ញុំពីបាល់ទាត់ ៕
ប្រែសម្រួល៖ស៊ុនលី