បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្មេងប្រុសក្នុងវ័យ២០ឆ្នាំម្នាក់ ត្រូវបានបាញ់ស្លាប់ភ្លាមៗ ក្រោយត្រូវបានគេដឹងថា បានពាក់ព័ន្ធទៅនឹងផ្នែកមួយ នៃឈុតឆាកសំដែងក្លែងក្លាយ ឬដែលគេហៅថា prank នៅលើប៉ុស្តិ៍យូធូបមួយ។
សាក្សីដែលស្ថិតនៅក្បែរទីតាំង កើតហេតុបានបញ្ជាក់ថា យុវជន ដែលមានឈ្មោះថា Timothy Wilks និងមិត្តភ័ក្តម្នាក់ទៀតបាននាំគ្នា ដើរសំដៅចូលក្រុមមនុស្សមួយក្រុម ដែលស្ថិតនៅពីក្រោយផ្សារ ទំនើបក្នុងរដ្ឋ Nashville ក្នុងគោលបំណងធ្វើជាករណីចោរប្លន់ក្លែងក្លាយ
ដោយកាន់ជាមួយនឹង កាំបិតមួយចំនួនផង ។
សាក្សីបានបន្តទៀតថា Wilks ត្រូវបានបាញ់ដោយបុរសវ័យ២៣ឆ្នាំម្នាក់ ដែលក្រោយបានរាយការណ៍ ទៅប៉ូលីសអំពីហេតុការណ៍ នេះនិងបញ្ជាក់ ថាគាត់មិនបានដឹងថា នេះគឺជាសកម្មភាព prank នោះទេហើយក្នុងគោលបំណង ដើម្បីការពារខ្លួនប៉ុណ្ណោះ ។
មិត្តភ័ក្តរបស់ Wilks បានប្រាប់ទៅប៉ូលីសថា វាគឺជាសកម្មភាពថតវិដេអូ Prank ប៉ុណ្ណោះហើយមកដល់ពេលនេះ ក្រោយការស្លាប់របស់ Wilks
គឺមិនទាន់មានការចាប់ខ្លួន អ្នកណាម្នាក់នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី