ព័ត៌មានអន្តរជាតិ

ទោះបីជាមានភាព ច្របូកច្របល់ប្រកាន់ភេទ ក៏ដោយ ក៏ប្រធានអូឡាំពិក ទីក្រុងតូក្យូនូវមានការគាំទ្រខ្ពស់

តូក្យូ ៖ នៅពេលប្រធាន គណៈកម្មាធិការ រៀបចំអូឡាំពិក ទីក្រុងតូក្យូបាននិយាយថា ស្ត្រីបាននិយាយច្រើនពេក ក្នុងការប្រជុំក្រុមប្រឹក្សានោះមានព្យុះ នៃការរិះគន់បានផ្ទុះឡើង នៅប្រទេសជប៉ុន ដោយមានអត្តពលិក និង រដ្ឋមន្រ្តីខុទ្ទកាល័យថ្កោលទោស ចំពោះការលើកឡើង របស់លោកថា ជាអ្នកប្រកាន់ភេទ និងចាស់ជរាយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Yoshiro Mori បានសុំអភ័យទោស នៅសន្និសីទសារព័ត៌មានមួយ កាលពីសប្តាហ៍មុនគ្រាន់តែ ដើម្បីផ្តល់ជាយោបល់ ចំពោះការអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍ ជាបន្តបន្ទាប់ប៉ុណ្ណោះ ដោយបានអំពាវនាវ ឲ្យមានការរិះគន់បន្ថែមទៀត ។ បើទោះបីជាមានការថ្កោលទោស ក៏ដោយ ក៏បុរសវ័យ ៨៣ ឆ្នាំរូបនេះនៅតែមាន វិន័យនៅអង្គភាព ដែលលោកដឹកនាំ ដោយមន្រ្តីបារម្ភថា ការលាលែងរបស់លោក នឹងធ្វើឲ្យមានភាពតានតឹង ដល់ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ។

បទសម្ភាសន៍ជាមួយសារព័ត៌មាន មន្រ្តីអូឡាំពិក និងគណបក្សកាន់អំណាចនិយាយថា មានមនុស្សតិចណាស់ ដែលមានឆន្ទៈក្នុងការបណ្តេញលោក Mori ជាអតីតនាយករដ្ឋមន្រ្តី ដែលមានបណ្តាញអ្នកនយោបាយ និងមន្រ្តីអូឡាំពិច ជាគន្លឹះក្នុងការទាញយកការ ប្រកួតទទួលបានជោគជ័យ ។ ប្រភពមួយមានចំណេះដឹង ដោយផ្ទាល់អំពីបញ្ហានេះ ដោយនិយាយសំដៅដល់ការជួបរបស់ Mori ជាមួយអ្នកយកព័ត៌មាន កាលពីសប្តាហ៍មុនថា យើងបានប្រាប់លោកជាមុនថា អ្នកមិនអាចនិយាយ អ្វីអំពីការលាលែងពីតំណែងទេ ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហានេះ បាននិយាយថា Mori នៅតែទទួលបានការគាំទ្រ ខ្លាំងពីរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC)។ ប្រភពបាននិយាយថា គ្មានអ្វីដែលល្អនឹងកើតឡើង ពីការជំនួសលោកទេ ។

IOC បាននិយាយថា ខ្លួនបានទទួលយកការសុំអភ័យទោស របស់ Mori ហើយបានចាត់ទុកបញ្ហានេះ ត្រូវបានបញ្ចប់ ខណៈគណៈកម្មាធិការរៀបចំ ទីក្រុងតូក្យូបានចេញសេចក្តីថ្លែង ការណ៍មួយកាលពីថ្ងៃអាទិត្យថា Mori បានដកយោបល់ របស់គាត់ចេញហើយសុំទោស ៕ ដោយ៖លី ភីលីព

Most Popular

To Top