កីឡា

លោកស្រី ឆៃ រឹទ្ធីសូលីដា៖សហព័ន្ធរាំឲ្យប្អូនបុរសមានទេពកោសល្យផ្នែករាំចូលរួមជាមួយសហព័ន្ធ

ភ្នំពេញ៖លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី លោកស្រី ឆៃ រឹទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធាន កិត្តិយសសហព័ន្ធកីឡារាំកម្ពុជានាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅទទួលអត្តពលិកកីឡារាំកម្ពុជាឈ្នះមេដាយជាច្រើនគ្រឿងនៃការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុងនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។


លោកស្រី ឆៃ រឹទ្ធីសូលីដាបានមានប្រសាសន៍ថា សម្រាប់ការប្រកួតខាងលើកនេះមាន១១ប្រទេសចូលរួមក្នុងនោះ៤ប្រទេសតែប៉ុណ្ណោះទទួលមេដាយមាស ក្នុងចំណោម៤ប្រទេសមានកម្ពុជាមួយដែរ។នេះជាកិត្តិយសណាស់ចំពោះអត្តពលិករាំកម្ពុជាដែលដណ្តើមយ៉ាងច្រើនគឺ ២១ គ្រឿងរួមមានមេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ។


លោកស្រីបានបន្តថា ប្រភេទកីឡារាំក្បាច់រាំអន្តរពិបាកណាស់ក្នុងការរកគ្រូបង្វឹកមកបង្ហាត់បង្រៀនណាស់ មួយទៀតយើងពិបាកស្វែងរកកីឡាករ-កីឡាការិនីជាពិសេសកីឡាករតែម្តង ដោយសហព័ន្ធ នបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន១២ នាក់ទៅចូលរួម៕ដោយ៖លី ភីលីព

Most Popular

To Top