ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋជិតជិត៨លាននាក់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា រដ្ឋាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋជិត៨លាននាក់ បានទទួលការចាក់វ៉ាក់សាំង ប្រឆំាងនឹងជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៨ថ្ងៃកន្លងទៅនេះ ចាប់តាំងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកាលពីខែមុន ។

ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកដែលទទួលបានផលប្រយោជន៍ ដោយទទួលការចាក់វ៉ាក់សាំង មានចំនួន៧.៩៦៧.៦៤៧នាក់ គិតត្រឹមម៉ោង៨និង០០នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ ។ ក្រសួងបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំងទាំងនោះ គឺមាន៥.៩០៩.១៣៦នាក់ ជាក្រុមបុគ្គលិកថែទំាសុខភាព និង២.០៥៨.៥១២នាក់ ជាក្រុមបុគ្គលិកបម្រើការនៅសមរភូមិ ។

ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកដែលទទួលការចាក់វ៉ាក់សាំង ៧.៩៦៧.៦៤៧នាក់ បានចាក់ក្នុងអំឡុងពេល ដំណើរដំបូងការ នៅទូទាំងប្រទេស ចំនួន១៦៤.៧៨១លើក ។

ក្រសួងបានឲ្យដឹងថា “ក្នុងរយៈពេល២៨ថ្ងៃ នៃការដំណើរការចាក់វ៉ាក់សាំង អ្នកទទួលការចាក់វ៉ាក់សាំង ចំនួន៤៦២.៦៣៧នាក់ (ក្រុមបុគ្គលិកពេទ្យចំនួន៩៤.១៦០នាក់ និងបុគ្គលិកបម្រើការ នៅសមរភូមិចំនួន២៦៨.៤៧៧នាក់) ត្រូវបានចាក់វ៉ាក់សាំង នៅទូទំាង១០.៤១១លើក” ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកទទួលបានការចាក់វ៉ាក់សាំង បានធ្វើឡើងជារៀងរាល់ថ្ងៃ ដែលបានបង្ហាញ អំពីការចូលរួមកាន់តែច្រើនឡើងៗ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top