កីឡា

Sterlingធ្លាក់ចេញពីជម្រើសជាតិភ្លាមក្រោយហេតុការណ៍ប៉ះគ្នាខ្លាំងជាមួយនឹងGomez

The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាសមាគមន៍បាល់ទាត់អង់គ្លេសបានធ្វើការប្រកាសជាផ្លូវការដាច់ដោយឡែកមួយថាកីឡាករខ្សែប្រយុទ្ធRaheem Sterlingគឺនឹងមិនមានឈ្មោះក្នុងក្រុមអង់គ្លេសក្នុងការប្រកួតវគ្គជម្រុះEuro 2020ឡើយនាយប់ថ្ងៃព្រហស្បតិ៍នេះ។

មុននេះគេបានដឹងហើយថាកីឡាករSterlingកាលពីប្រកួតចាញ់របស់Man Cityទៅលើក្រុមLiverpoolបានប៉ះទង្គិចទាំងពាក្យសម្តីនិងកាយវិការខ្លាំងជាមួយនឹងកីឡាករJoe Gomezដោយមានឈានទៅដល់ទាំងការច្របាច់ករគ្នាទៅវិញទៅមកផងដែរ។

ប្រភពដដែលបានសរសេរទៀតដែរថាមិនត្រឹមតែជម្លោះគ្នាពេលប្រកួតរវាង LiverpoolនិងMan Cityនោះទេកីឡាករទាំងពីរក៏បានប៉ះទង្គិចគ្នាក្នុងការហ្វឹកហាត់ឲ្យជម្រើសជាតិមុនការប្រកួតវគ្គជម្រុះEro 2020ប៉ះនឹងម៉ុងតេណេក្រូផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top