Sergio Ramos នឹងចាកចេញពី Real Madrid ពេលដែលកុងត្រា របស់គេអស់នៅបញ្ចប់ខែ មិថុនាខាងមុខ ។ នេះបើតាមការវិភាគអះអាង របស់អ្នកកាសែតអេស្ប៉ាញម្នាក់។
ខ្សែការពារសញ្ជាតិអេស្ប៉ាញ ធ្លាប់លេងបានជាង៦៥០ប្រកួត និងរកបាន១០០គ្រាប់ ឲ្យ Madrid ចាប់តាំងផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ២០១៥។ ប៉ុន្តែ Ramos ពេលនេះកំពុងជួបបញ្ហាចរចាកុងត្រាថ្មីជាមួយ Real ខណៈមានពាក្យលេចឭថា Manchester United និង PSG ចង់បានគេ។
អ្នកកាសែតអេស្ប៉ាញម្នាក់ ឈ្មោះ Josep Pedrerol បានវិភាគថា វាពិបាកក្នុងការឃើញដំណោះស្រាយណាស់រវាងពួកគេ។ Ramos នឹងចាកចេញពី Real Madrid។ Madrid ពិតជាចង់ឲ្យ Ramos បន្តនៅ ប៉ុន្តែកីឡាករខ្លួនឯងផ្ទាល់ចង់ បានកុងត្រាថ្មីដែលមានថ្លៃពលកម្មខ្ពស់ មុនពេលបញ្ចប់អាជីព។ តែ Madrid ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុនឹងមិនផ្ដល់ឲ្យទេ។
យោងតាមសារព័ត៌មាន ចុះផ្សាយកាលពីសប្ដាហ៍មុន Ramos បានបដិសេធកុងត្រាថ្មីបន្ថែម រយៈពេល២ឆ្នាំទៀត ព្រោះ Real សុំកាត់ប្រាក់ឈ្នួល១០% ដោយសារបញ្ហាកូរវីដ១៩ ។ ក្លឹបធំ២រួមមាន United និង PSG កំពុងចាប់អារម្មណ៍ចង់ នាំខ្សែការពារវ័យ៣៤ឆ្នាំ មកលេងនៅរដូវកាលក្រោយ៕ sabay