ជាផ្លូវការហើយ ដែលកីឡាករខ្សែ ប្រយុទ្ធវ័យក្មេងអង់គ្លេស Tammy Abraham ដែលប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករ Jamaal Lascelles នៅក្នុងការប្រកួតយប់មិញ
នោះគឺបានទទួលរងរបួសកជើង ហើយនឹងបន្តធ្វើការស្កេន តាមដានបន្ថែមនៅព្រឹកនេះ ។
នេះមានន័យថា Abraham នឹងខកខានពេលវេលា ដើម្បីអាចបង្ហាញសមត្ថភាព ជូនគ្រូបង្វឹកថ្មីលោក Thomas Tuchel ជាមិនខាននៅក្នុងការប្រកួតដែលសេសសល់
ក្រោយរងរបួសនៅក្នុង ការប្រកួតយប់មិញប៉ះនឹងក្រុម Newcastle នោះ។
Abraham ត្រូវបានគ្រូបង្វឹកក្លឹបលោក Tuchel លើកសរសើរយ៉ាងខ្លាំង នៅក្នុងការប្រកួត FA Cup មុននេះមួយថ្ងៃប៉ុន្តែបែរជាបានត្រឹមទទួល រងរបួសទៅវិញនៅក្នុងការប្រកួត
យប់មិញក្រោយបង្ហាញខ្លួន បានតែ២០នាទីតែទោះបីជាយ៉ាងណាក្តី Chelsea បានយកឈ្នះ Newcastle ក្នុងលទ្ធផល២ទល់នឹង០ ៕
ប្រែសម្រួល៖ស៊ុនលី