ព័ត៌មានអន្តរជាតិ

ភពមានទំហំប៉ុន Neptune ដល់ភពសៅរ៍ អាចសមស្រប សម្រាប់ជីវិតរស់នៅ រកឃើញនៅតំបន់ នៃប្រព័ន្ធផ្កាយជិតខាង

អាមេរិក ៖ អ្នកជំនាញ Sagan Fellow នៃកម្មវិធី Hubble Fellowship Program របស់ណាសាបាននិយាយថា ភពមួយដែលមានទំហំប៉ុន ភពសៅរ៍មានម៉ាស ៥០ ដងនៃផែនដីអាចសមស្រប សម្រាប់ជីវិតឲ្យរស់ នៅទីនោះ ត្រូវបានរកឃើញ ដោយមានអាយុកាល រហូតដល់ ៤,៤ ឆ្នាំពន្លឺពីភពផែនដីរបស់យើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

Exoplanet ត្រូវបានគេហៅថា“ C1” ត្រូវបានគេប្រទះឃើញ នៅក្នុងប្រព័ន្ធផ្កាយ Alpha Centauri ដែលមានអាយុកាល ៤,៤ ឆ្នាំពន្លឺពីផែនដី ជាទីតាំងរបស់ Alpha Centauri A និង B រួមជាមួយ Proxima Centauri ។ C1 ប្រសិនបើវាជាភពមួយត្រូវបានគេសន្និដ្ឋានថា មានកាំចន្លោះពី ៥ ទៅ ៧ ដងនៃផែនដីរួមជាមួយ ម៉ាសមានប្រហែល ២០ ទៅ ៥០ ដងនៃភពផែនដី របស់យើង ។

លោក Kevin Wagner អ្នកជំនាញ Sagan Fellow នៃកម្មវិធី Hubble Fellowship Program របស់ណាសានៅមហាវិទ្យាល័យ Steward Observatory នៃសាកលវិទ្យាល័យ Arizona បាននិយាយថា ប្រសិនបើអ្វីដែលយើងបានឃើញពិត ជាភពមួយនោះលទ្ធភាពដ៏គួរឲ្យរំភើបបំផុត សម្រាប់ខ្ញុំគឺប្រសិនបើវាមានព្រះចន្ទតូច ជាងនៅជុំវិញវា។ ប្រសិនបើវាមានវាទំនងជាថ្ម និងអាចជាកន្លែងប្រសើរសម្រាប់ជីវិតរស់នៅជាងពពក នៃភពយក្ស ។

របកគំហើញនេះ អាចធ្វើទៅបានជាមួយ នឹងប្រព័ន្ធដែលទើបនឹងបង្កើតថ្មី សម្រាប់រូបភាពខាងក្រៅ នៃកាំរស្មីអិចត្រូពិចរួមជាមួយនឹងពេលវេលា សង្កេតយូរអង្វែងទាំងអស់នេះ ត្រូវបានអនុវត្តដោយ ប្រើតេឡេ ស្កូបធំបំផុត នៅប្រទេសឈីលី ។ តារាវិទូអាចកាត់បន្ថយ សញ្ញាមិនចង់ ដោយទទួឡបានមកពីតេឡេស្កូប និងកាមេរ៉ាតាមរបៀបដូចគ្នា នឹងកាសអាចលុបចោលសំឡេងរំខានមួយ ចំនួនធ្វើឲ្យពួកគេរកឃើញសញ្ញា ខ្សោយចេញពីភពសក្តានុពល ៕

Most Popular

To Top