កីឡាករខ្សែប្រយុទ្ធស្លាបប៊ែលហ្ស៊ិក Adnan Januzaj នៅមុនជំនួបនៃការប្រកួត ពានរង្វាន់ Europa League នៅយប់ថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គាត់គឺដូចជាមិនមានអារម្មណ៍ ត្រូវបានលើកទឹកចិត្តខ្លាំងបន្ថែមឡើយ ដើម្បីជួបជាមួយនឹងក្លឹបចាស់ របស់ខ្លួនគឺបិសាចក្រហមMan UTD។
តារាឆ្នើមរបស់ Real Sociedad រូបនេះបាននិយាយថាគាត់កំពុងទន្ទឹងរងចាំការ ប្រកួតមកដល់ប៉ុន្តែនិយាយថា ខ្ញុំគ្មានអ្វីដែលត្រូវបង្ហាញ ទៅកានក្លឹបចាស់ថា តើខ្ញុំល្អយ៉ាងណានោះទេ ។ ដូចនេះខ្ញុំនឹងលេងតាមសមត្ថភាព ដែលខ្ញុំមានតាមបំណងចង់ឈ្នះ ការប្រកួតប៉ុណ្ណោះ ។
Januzaj ធ្លាប់បាននិយាយដែរថា ចំណាយពេលរយៈពេល៦ឆ្នាំនៅ Old Trafford កាលពីឆ្នាំ២០១៧ បានធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង ដោយសារតែមិនអាចបង្ហាញខ្លួន ជាញឹកញាប់ដូចបំណង ប៉ុន្តែនឹងអាចវិលជួបគ្នាសាជាថ្មី នៅក្នុងទឹកដី Turin របស់ Juventus នាយប់ថ្ងៃព្រហស្បតិ៍នេះជុំទី៣២នៃ
ពានរង្វាន់ Europa League ៕
ប្រែសម្រួល៖ស៊ុនលី