ក្លឹបហង្សក្រហម Liverpool និងកីឡាករខ្សែ ប្រយុទ្ធជប៉ុន ហាក់ដូចជាមិនមានឧិកាស ក្នុងការបន្តលេងជាមួយគ្នា នោះទេនៅរដូវកាលក្រោយខណៈដែលបច្ចុប្បន្នកំពុង ក្លាយទៅជាគោលដៅ របស់ក្លឹបអេស្បាញ Sevilla ផងដែរ។
ក្លឹប Sevilla ត្រូវបានគេដឹងថា គឺជាអ្នកដែលតាមដាន និងចង់បានកីឡាករវ័យ២៦ឆ្នាំរូបនេះ ជាយូរមកហើយតាំងតែពីមុនផ្ទេរ ទៅអង់គ្លេសម្ល៉េះហើយយោងតាមទីផ្សារបច្ចុប្បន្ន កីឡាករអាចមានតម្លៃ ប្រមាណជា១០លានអ៊ឺរ៉ូ។
គួរឲ្យដឹងដែរថាកីឡាករ Minamino បានចំណាយពេល ដែលនៅសេសសល់ក្នុង រដូវកាល២០២០-២០២១នេះជាមួយនឹងក្លឹប Southampton ក្នុងលក្ខខណ្ឌ
ខ្ចីជើងប៉ុន្តែនឹងអាចចរចាកុងត្រា ទិញលក់នៅរដូវក្តៅខាងមុខ នេះហើយ៕
ប្រែសម្រួល៖ស៊ុនលី