ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសគុយបា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៨២៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង់ដល់៤០.៧៦៥នាក់ ។
ក្រសួងបានឲ្យដឹងថា ក្រុងហាវ៉ាណា ចំណុចកណ្តាលនៃការជួយសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសគុយបា ដែលត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៤៧២នាក់ គិតត្រឹមថ្ងៃពុធ ។ ក្រៅពីនេះ សាន់ទីយ៉ាហ្គោ ដែលជាខេត្តស្ថិតនៅប៉ែកខាងកើត នៃប្រទេសគុយបា និងខេត្ត Guantanamo ក៏បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត ។
តាមការផ្សព្វផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ពលរដ្ឋចំនួន០៣នាក់ដែលមានវ័យចំណាស់ នៅក្នុងអង្គភាពថែទំាសុខភាព បានស្លាប់ដោយសារជំងឺ នៅក្នុង១ថ្ងៃ ដែលនាំឲ្យមានអ្នកស្លាប់ មានចំនួន២៧៧នាក់ នៅទូទាំងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា